Update៖ គ្រោះទឹកជំនន់ នៅបង់ក្លាដែស ចំនួនអ្នកស្លាប់បានកើនដល់៥២នាក់!

របាយការណ៍ ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយនិងជំនួយ បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅប្រទេសបង់ក្លាដែស-បើគិតមកដល់ថ្ងៃព្រហស្បតិ៍(ទី២៩ខែសីហា)នេះបានកើនដល់ ៥២នាក់ហើយ។

យោងតាមមជ្ឈមណ្ឌលសម្របសម្រួលការឆ្លើយតបគ្រោះមហន្តរាយជាតិ ក្រោមឱវាទក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយបានឱ្យដឹងថា មនុស្សចំនួន២១ នាក់ទៀតបានស្លាប់ដោយសារទឹកជំនន់ ត្រូវបានរាយការណ៍នៅក្នុងប្រទេសបង់ក្លាដែស កាលពីថ្ងៃព្រហស្បតិ៍នេះដែរ ដោយបានបង្កើន ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ឡើងដល់៥២ នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version