Update៖ ករណីធ្លាក់ឧទ្ធម្ភាគចក្រ នៅរុស្ស៊ី រកឃើញសាកសពមនុស្ស១៧នាក់ហើយ!

ការរុករកនៅថ្ងៃអាទិត្យ(ទី០១ ខែកញ្ញា) គឺបានប្រទះឃើញសាកសពមនុស្សចំនួន១៧នាក់ នៅកន្លែងធ្លាក់ឧទ្ធម្ភាគចក្រ ក្នុងតំបន់ Kamchatka ភាគខាងកើតរបស់ប្រទេសរុស្ស៊ី..!។

ក្រសួងនិយាយនៅលើ Telegram ថា នៅក្នុង Kamchatka អ្នកជួយសង្គ្រោះ នៃក្រសួងស្ថានការណ៍គ្រាអាសន្នរុស្ស៊ី ត្រូវបានបញ្ជូនទៅកាន់កន្លែងធ្លាក់ឧទ្ធម្ភាគចក្រ។
ដោយសាកសព១៧ នាក់ត្រូវបានរកឃើញរួចហើយ ការស្វែងរកនៅតែបន្ត។

ក្រសួងបាននិយាយថា អ្នកជួយសង្គ្រោះ៩នាក់ មកពីក្រុមរុករក និងជួយសង្គ្រោះ របស់ក្រសួងនៅក្នុងតំបន់កំពុងស្ថិត នៅកន្លែងធ្លាក់យន្តហោះ។

កាលពីថ្ងៃសៅរ៍ ឧទ្ធម្ភាគចក្រ Mi-8 ស៊ីវិលមួយគ្រឿង ដែលមានមនុស្ស 22 នាក់នៅលើនោះ ។
បានបាត់ខ្លួននៅក្នុងតំបន់ Kamchatka ភាគខាងកើតឆ្ងាយ នេះបើយោងតាមទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរុស្ស៊ី។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះដែលបាត់ខ្លួនដែលកំពុងដឹកអ្នកទេសចរកំពុងធ្វើដំណើរពីភ្នំភ្លើង Vachkajec នៅភាគខាងត្បូងនៃឧបទ្វីប Kamchatka ទៅកាន់ភូមិ Nikolayevka ភាគខាងកើតបន្ថែមទៀត ដែលមានចម្ងាយប្រហែល 25 គីឡូម៉ែត្រ (ប្រហែល 15.5 ម៉ាយ) ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version