(កណ្តាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃចន្ទទី០២ ខែកញ្ញា ឆ្នាំ២០២៤។
បានធ្វើការឆ្លើយតបជូនសាធារណជនទៅ នឹងផេកហ្វេសប៊ុក វុទ្ធីព័ត៌មាន និងបណ្តាញសង្គមមួយចំនួន ។
ដែលបានបង្ហោះផ្សព្វផ្សាយវីដេអូសកម្មភាពកូនសិស្សសាលាវិទ្យាល័យសិរីមង្គល ជក់បារីអេឡិចត្រូនិក រួចបង្ហោញក្នុងបណ្តាញសង្គមហ្វេសប៊ុក…!។
ក្រោយពីទទួលបានព័ត៌មានរួច អនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលស្រុកមុខកំពូល បានបញ្ជាកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី២ ស្រាវជ្រាវករណីខាងលើ ជាលទ្ធផល៖
បង្ក្រាបក្មេងទំនើង(ប្រេីប្រាស់បារីអេឡិចត្រូនិកនៅសាធារណៈ) ដោយកើតហេតុនៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង២២ និង១៣នាទី នៅចំណុច តាមរោងលក់បាយសាលាវិទ្យាល័យសិរីមង្គល ភូមិព្រែកជ្រៅ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។
ក្រុមក្មេងទំនើង ចំនួន០៧នាក់ រួមមាន៖
១.ឈ្មោះ មឿន ឡេណា ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅសព្វថ្ងៃ ភូមិស្ពានថ្មី ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។
២.ឈ្មោះ សុខុម កញ្ញា ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅសព្វថ្ងៃ ភូមិស្ពានថ្មី ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។
៣.ឈ្មោះ សុន ណារត្ន័ ភេទស្រីអាយុ១៤ឆ្នាំមុខរបរសិស្សទីលំនៅសព្វថ្ងៃ ភូមិពោធិរលំឃុំរកាកោងទី២ស្រុកមុខកំពូលខេត្តកណ្តាល ។
៤.ឈ្មោះ ទីន រក្សា ភេទស្រីអាយុ១៦ឆ្នាំមុខរបរសិស្សទីលំនៅសព្វថ្ងៃភូមិស្ពានថ្មីឃុំរកាកោងទី២ស្រុកមុខកំពូលខេត្តកណ្តាល។
៥.ឈ្មោះ ហាន ស្រីលាភ ភេទស្រីអាយុ១៨ឆ្នាំមុខរបរកម្មករទីលំនៅសព្វថ្ងៃភូមិស្ពានថ្មីឃុំរកាកោងទី២ស្រុកមុខកំពូលខេត្តកណ្តាល។
៦.ឈ្មោះ វី ដានីតា ភេទស្រីអាយុ១៤ឆ្នាំមុខរបរសិស្សទីលំនៅសព្វថ្ងៃភូមិស្ពានថ្មីឃុំរកាកោងទី២ស្រុកមុខកំពូលខេត្តកណ្តាល។
៧.ឈ្មោះ ម៉ៅ ចាន់ធី ភេទស្រីអាយុ១៤ឆ្នាំមុខរបរសិស្សទីលំនៅសព្វថ្ងៃភូមិស្ពានថ្មីឃុំរកាកោងទី២ស្រុកមុខកំពូលខេត្តកណ្តាល។
-អ្នកទាំង០៧នាក់ បានធ្វើតេស្តរកសារធាតុញៀន(អវិជ្ជមាន)។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង០៧:០០នាទី ឈ្មោះទាំង០៧នាក់ខាងលេីបានទៅរៀននៅវិទ្យាល័យសិរីមង្គលស្ថិតនៅភូមិព្រែកជ្រៅ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ជាធម្មតា លុះដល់ម៉ោងចេញលេងនៅម៉ោង១០:០០នាទី ឈ្មោះ ហាន ស្រីលាភ បានបបួលអ្នកទាំង០៦នាក់ទៀតទៅទិញភេសជ្ជៈហូបនៅខាងក្រោយសាលាកន្លែងរោងលក់បាយពេលកំពុងតែអង្គុយជុំគ្នានោះឈ្មោះ ហាន ស្រីលាភ បានទាញទូរស័ព្ទមកឡាយវីដេអូក្នុងFacebook របស់ខ្លននិយាយលេងហើយបានយកបារីអេឡិចត្រូនិកមកជក់តែម្ដង។
រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤វេលាម៉ោង២២ និង១៣នាទីយប់ កម្លាំងប៉ុស្តិ៍បានទទួលព័ត៌មានថា៖ មានសិស្សានុសិស្សវិទ្យាល័យសិរីមង្គលជុំគ្នាឡាយវីដេអូជក់បារីអេឡិចត្រូនិក ក្រោយពីទទួលព័ត៌មានរួចកម្លាំងប៉ុស្តិ៍រកាកោងទី២ សហការជាមួយកម្លាំងជំនាញស្រុកចុះមកហៅក្រុមក្មេងខាងលេីមកសាកសួរនៅប៉ុស្តិ៍តែម្ដង។
គួរបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចក្រុមក្មេងទំនើងខាងលេីបានសារភាពថាខ្លួនពិតជាបានជក់បារីអេឡិចត្រូនិកបង្ហោះឡាយវីដេអូក្នុងFacebookពិតប្រាកដមែន។
ក្រុមក្មេងទំនើងទាំង០៧នាក់ ត្រូវបានធ្វើការអប់រំណែនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី២ និងបានអញ្ជើញអាណាព្យាបាល មកធានាយកទៅអប់រំ៕