លោក ពូទីន ចោទលោកខាងលិចថា ធ្វើទុក្ខបុកម្នេញមកលើអ្នកកាសែតរុស្ស៊ី!

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសុន្ទរកថា ដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទថា ប្រទេសលោកខាងលិច កំពុងធ្វើទុក្ខបុកម្នេញ អ្នកកាសែតរុស្ស៊ី ដោយបើកចំហរ ។

លោក ពូទីន បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ ជាមួយកាសែតម៉ុងហ្គោលី Onoodor ដែលត្រូវបានចុះផ្សាយលើគេហទំព័ររបស់វិមានក្រឹមឡាំង នៅថ្ងៃចន្ទ ទី២ ខែកញ្ញា ដូច្នេះថា លោកខាងលិចដែលបានចាត់ទុកខ្លួនឯងជាស្ដង់ដារនៃសេរីភាព បាន និងកំពុងធ្វើទុក្ខបុកម្នេញប្រឆាំងនឹងអ្នកកាសែត។
ការកត់សម្គាល់បែបនេះ របស់លោក ពូទីន បន្ទាប់ពីមូស្គូ កាលពីថ្ងៃពុធសប្ដាហ៍មុនបាន សម្រេចហាមឃាត់ពលរដ្ឋអាមេរិក ៩២នាក់ ។

ក្នុងនោះរួមមានទាំងអ្នកកាសែតអាមេរិក មេធាវី និងប្រធានក្រុមហ៊ុនផលិតអាវុធអាមេរិក មិនឱ្យចូលក្នុង ប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា លោក ពូទីន នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសម៉ុងហ្គោលី ក្រោមក្របខណ្ឌនៃការបំពេញទស្សនកិច្ចមួយ នាថ្ងៃអង្គារសប្តាហ៍នេះ។

វានឹងក្លាយជាដំណើរទស្សនកិច្ច ដំបូងបំផុតរបស់លោក ទៅកាន់​ប្រទេសដែលជាសមាជិករបស់ ICC គិតចាប់តាំងតែពីតុលាការអន្តរជាតិមួយនេះ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនរូបលោក កាលពីខែមីនា ឆ្នាំមុន ជុំវិញការចោទប្រកាន់​ឧក្រិដ្ឋកម្មសង្រ្គាម ពាក់ព័ន្ធវិបត្តិសង្រ្គាមឈ្លានពាននៅអ៊ុយក្រែន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version