នាយកសាលា នៅស្រុកកំចាយមារម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ជើងជា២កំណាត់!

(ព្រៃវែង)៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឱ្យលោកនាយកអនុវិទ្យាល័យព្រៃធំ រងរបួសធ្ងន់ បាក់ជើងឆ្វេងជា២កំណាត់ និងរបួសក.ដៃធ្ងន់ធ្ងរ..!។
ហេតុការណ៍នេះ បានកើតឡើង នៅលើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែតលេខ១១៣ និង១១៤ ភូមិកណ្ដាល ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីយប់ទី៣១.០៨.២០២៤។

សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា នៅមុនកើតហេតុ មានរថយន្តព្រូស១គ្រឿង បើកបរក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនលឿន..!។

លុះមកដល់កន្លែងកើតហេតុស្រាប់តែមានម៉ូតូ១គ្រឿង បើកក្នុងទិសដៅបញ្ច្រាសគ្នា និងឡើងលើផ្លូវជាតិលេខ៨ បណ្ដាលឱ្យបុកគ្នាយ៉ាងពេញទំហឹងតែម្ដង…!។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យឃើញថា អ្នកបើកម៉ូតូឈ្មោះ ទេព ជាន ភេទប្រុសអាយុ៥២ឆ្នាំ នៅភូមិព្រៃភ្លង ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង ជានាយក«អនុវិទ្យាល័យព្រៃធំ»ស្ថិតនៅភូមិព្រៃធំ ឃុំស្មោងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
បានរងរបួសបាក់ជេីងខាងឆ្វេងជា២កំណាត់ និងក.ដៃខាងឆ្វេង(ធ្ងន់)ដោយបើកម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ: ព.វ:1L:4756។

រីឯភាគីម្ខាងទៀតឈ្មោះ គឹម ឡុង ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
បើកបររថយន្តម៉ាក ព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ:ត្បូងឃ្មុំ  2D:2959 និងមានអ្នករួមដំណេីរចំនួន៥នាក់(ស្រីម្នាក់)។

តាមការសន្និដ្ឋាន របស់សមត្ថកិច្ចមូលហេតុមកពី អ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿន!។
ហេីយអ្នកម៉ូតូបេីកខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យគ្រោះថ្នាក់នេះកើតឡើង។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបងប្អូនដឹកបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យព្រៃវែង ចំណែករថយន្ត និងម៉ូតូ បានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលក្រញូង ដើម្បីរងចាំការដោះស្រាយពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version