យន្តហោះ​ចម្បាំងឥណ្ឌា បានធ្លាក់​កំឡុងពេលហ្វឹកហាត់ កាលពីយប់ថ្ងៃចន្ទ!

កងទ័ពអាកាសឥណ្ឌា បាននិយាយថា យន្តហោះចម្បាំង MiG-29 របស់ខ្លួន ដែលដើមកំណើតពីប្រទេសរុស្ស៊ី បានធ្លាក់ កាលពីយប់ថ្ងៃចន្ទ នៅក្នុងរដ្ឋ Rajasthan ភាគពាយ័ព្យនៃប្រទេស..!។

របាយការណ៍បានឲ្យដឹងថា យន្តហោះចម្បាំង MiG-29 នេះ បានធ្លាក់ នៅក្នុងអំឡុងពេលបេសកកម្មហ្វឹកហាត់ ពេលយប់របស់កងទ័ពអាកាសឥណ្ឌា ប៉ុន្តែពីឡុតបានហោះ ចេញដោយសុវត្ថិភាព។

កង​ទ័ព​អាកាស បាន​និយាយ​ថា យន្តហោះ​នេះ​បាន​ទទួល​រង​ ការ​ប៉ះទង្គិច​បច្ចេក ទេស​យ៉ាង​ធ្ងន់ធ្ងរ។
យ៉ាងណាមិញ ចំពោះឧបទ្ទវហេតុនេះ មិនមានរបាយការណ៍ ខូចខាតឬមនុស្សស្លាប់នោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version