បំផ្ទុះ​គ្រាប់បែក​អត្តឃាត នៅ​កាប៊ុល​ស្លាប់មនុស្ស​៦​នាក់ និងរបួស​១៣​នាក់​!

ការបំផ្ទុះគ្រាប់បែកអត្តឃាត នៅរដ្ឋធានីកាប៊ុល របស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទ បានសម្លាប់ជនស៊ីវិល៦នាក់ ក្នុងនោះមានស្រ្តីម្នាក់ និង១៣នាក់ផ្សេងទៀតបានរងរបួស។
-នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស..!។

លោក Khalid Zadran អ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ X ថា រសៀលនេះ មនុស្សម្នាក់ បានបំផ្ទុះឧបករណ៍បំផ្ទុះដែលផលិតឡើង នៅក្នុងតំបន់ Qala Bakhtiar នៃសង្កាត់ទី៦ នៃទីក្រុងកាប៊ុល ។

លោក Zadran បានបន្ថែមថា អ្នករបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យទាន់ពេលវេលា ហើយការស៊ើបអង្កេតកំពុងបន្ត ។

យ៉ាងណាមិញ មិន​ទាន់​មាន​ការ​អះអាង​ពី​ការ​ទទួល​ខុស​ត្រូវ ចំពោះ​ការ​វាយ​ប្រហារ​នេះ​ទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version