អ្នកនាំពាក្យយោធា ដឹកនាំដោយ អាមេរិក បាននិយាយកាលពីថ្ងៃចន្ទ(ទី០២ខែសីហា)ថា សម្ព័ន្ធយោធាណាតូ(NATO) មិនចង់ចូលរួមដោយផ្ទាល់ ក្នុងជម្លោះជាមួយទីក្រុងមូស្គូទេ ។
ការអត្ថាធិប្បាយទាំងនោះ បានធ្វើឡើងបន្ទាប់ពីបទសម្ភាសន៍ របស់រដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក រ៉ាដូស្លាវ ស៊ីកូសស្គី ( Radoslaw Sikorski) ទៅកាន់សារព័ត៌មាន Financial Times ។
ដោយក្នុងនោះលោកបានគាំទ្រគំនិតនៃការបាញ់ទម្លាក់ គោលដៅរបស់រុស្ស៊ីនៅលើអាកាសលើប្រទេសអ៊ុយក្រែន។
ទីក្រុងគីវ (Kiev) បានស្នើយ៉ាងទទូចម្តងហើយម្តងទៀត ពីក្រុមអ្នកគាំទ្រលោកខាងលិច ឱ្យបាញ់ទម្លាក់មីស៊ីល និងយានដ្រូនរបស់រុស្ស៊ី នៅក្នុងដែនអាកាសរបស់ខ្លួន ខណៈប្រសិទ្ធភាពប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនកាន់តែធ្លាក់ចុះ ។
អ្នកនាំពាក្យរបស់ប្លុកនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មានអេស្ប៉ាញ Europa Press ថា សម្ព័ន្ធយោធាNATO មិនមែនជាភាគីនៃជម្លោះទេ ហើយនឹងមិនក្លាយជាភាគីនៃជម្លោះនេះនោះទេ ដោយបន្ថែមថា ការទទួលខុសត្រូវរបស់ប្លុកនេះ គឺទប់ស្កាត់កុំឲ្យជម្លោះរីកកាន់តែធំ៕