ទាហាន​អាមេរិក​២នាក់ ត្រូវក្រុម​យុវជន​នៃប្រទេស​ទួរគី វាយបណ្ដាលឱ្យរបួស!

អាជ្ញាធរបាននិយាយថា សមាជិកយោធាអាមេរិក២នាក់ បានរងការ វាយប្រហារលើរាងកាយ នៅក្នុងទីក្រុងកំពង់ផែ Izmir ភាគខាងលិចប្រទេសទួរគី កាលពីថ្ងៃចន្ទ ។
ដោយសមាជិកនៃក្រុមយុវជនប្រឆាំងអាមេរិក។
ជន​សង្ស័យមានគ្នា ១៥នាក់ ត្រូវ​បាន​ឃុំ​ខ្លួន បន្ទាប់ពីការ​វាយ​ប្រហារ​ផងដែរ។

សេចក្តីថ្លែងការណ៍របស់ការិយាល័យក្រុង Izmir បានឱ្យដឹងថា សមាជិកក្រុម Turkey Youth Union (TGB) ដែលជាសាខាយុវជននៃគណបក្សប្រឆាំងជាតិនិយម Vatan បានធ្វើសកម្មភាពវាយដំលើរាង្គកាយទាហានអាមេរិកស្លៀកពាក់ស៉ីវិល ២នាក់ នៅក្នុងស្រុក Konak។
អ្នកធ្វើសកម្មភាពទាំង ១៥​នាក់​ត្រូវ​បាន​ឃុំ​ខ្លួន ហើយ​ការ​ស៉ើបអង្កេតកំពុងដំណើរការ។
អ្នកនាំពាក្យសេតវិមាននិយាយថា ទីក្រុងវ៉ាស៉ីនតោនមានក្តីបារម្ភជាខ្លាំង ជុំវិញអំពើហិង្សានោះ ហើយសូមកោតសរសើរប៉ូលិសតួកគី ដែលបានចាត់វិធានការប្រកបដោយការទទួលខុសត្រូវ។

គួរបញ្ជាក់ថា ក្រុម TGB បានបង្ហោះវីដេអូមួយលើបណ្តាញសង្គម X បង្ហាញនូវសកម្មភាពមនុស្សមួយក្រុម​ ​ចាប់​បុរស​ម្នាក់​នៅ​តាម​ដងផ្លូវ ហើយ​បញ្ជាក់ថា​ជា​ទាហាន​អាមេរិកនៅ​លើ​នាវាចម្បាំង USS Wasp អមជាមួយសារបញ្ជាក់ថា ទាហានអាមេរិក ដែលជីវិតទាហានរបស់យើង និងប៉ាឡេស្ទីនរាប់ពាន់នាក់ស្ថិតក្នុងដៃពួកគេ មិនអាចធ្វើឱ្យប្រទេសរបស់យើងប្រឡាក់បានទេ។ រាល់អ្នកដើរក្នុងទឹកដីរបស់យើង យើងនឹងជួបអ្នកតាមរបៀបដែលអ្នក សមនឹងទទួលបាន។

មុនពេលមានឧប្បត្តិហេតុនោះកើតឡើង​ ស្ថានទូតអាមេរិកប្រចាំទីក្រុងអង់ការ៉ា បានប្រកាសថា នាវាមួយគ្រឿងរបស់ខ្លួន កំពុងធ្វើទស្សនកិច្ចនៅទីក្រុងកំពង់ផែឆ្នេរសមុទ្រ Aegean គឺ Izmir នៅសប្តាហ៍នេះ។

ទំនាក់ទំនងសហរដ្ឋអាមេរិក-តួកគីកាន់តែធ្លាក់ចុះ រាប់ចាប់តាំងពីសម្ព័ន្ធភាពអាមេរិកជាមួយក្រុមជនជាតិ Kurds នៅស៉ីរី ផែនការលក់យន្តហោះចម្បាំ F-35 រហូតដល់សង្រ្គាមនៅតំបន់ហ្កាហ្សា។

អាមេរិក​បាន​បង្កើន​វត្តមាន​យោធា​របស់ខ្លួន​នៅ​មជ្ឈិមបូព៌ា ខណៈ​ដែល​សង្រ្គាម​អ៊ីស្រាអែល និង​ហ្គាហ្សា​នៅតែបន្ត។
យោងតាមសារព័ត៌មាន Navy Times បានឱ្យដឹងថា នាវាផ្ទុកយន្តហោះ Abraham Lincoln និងក្រុមវាយប្រហាររបស់ខ្លួនកំពុងប្រតិបត្តិការនៅក្នុងដែនទឹកក្នុងតំបន់នៃបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version