Update៖ រយៈពេល២៤ម៉ោងចុងក្រោយនេះ នៅតំបន់ហ្គាហ្សា ស្លាប់៤២នាក់ទៀត!

ក្រសួង​សុខាភិបាល ហ្គាហ្សា​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​(ទី៤ខែកញ្ញា)ថា ការវាយបកសងសឹករបស់អ៊ីស្រាអែល មកលើ តំបន់ហ្គាហ្សា ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ បានសម្លាប់ជនជាតិ​ប៉ាឡេស្ទីន ចំនួន៤២នាក់ និងរបួស១០៧នាក់..!។
ធ្វើឱ្យចំនួនអ្នកស្លាប់សរុប ជាជនជាតិ​ប៉ាឡេស្ទីន កើនដល់៤០.៨៦១នាក់និងរបួសប្រមាណជា ប្រហែល ៩៤.៣៩៨នាក់ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
ក្រសួងបានបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេ។

ដោយបានបដិសេធ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់!។ អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ 2023 ដោយក្រុមហាម៉ាស់ប៉ាឡេស្ទីន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version