Update៖ អង់គ្លេសសម្រេចផ្តល់មី​ស៊ីល​៦៥០​គ្រាប់ ដល់​អ៊ុយ​ក្រែ​ន សម្រាប់ប្រយុទ្ធ​ជាមួយរុ​ស្ស៊ី!

នៅថ្ងៃសុក្រនេះ ចក្រភពអង់គ្លេសបាននិយាយថា ខ្លួននឹងផ្តល់ឱ្យអ៊ុយក្រែន នូវកាំជ្រួចពហុតួនាទីទម្ងន់ស្រាលចំនួន 650 ដែលមានតម្លៃ 162 លានផោន (213.13 លានដុល្លារ) ដើម្បីជួយការពារប្រទេសពីយន្តហោះគ្មានមនុស្សបើក និងការទម្លាក់គ្រាប់បែករបស់រុស្ស៊ី។

រុស្ស៊ី កាលពីសប្ដាហ៍មុន បានបើកការវាយប្រហារ តាមផ្លូវអាកាសទ្រង់ទ្រាយធំលើអ៊ុយក្រែន ។
ដោយជំរុញឱ្យលោក ហ្សេលេនស្គី អំពាវនាវឱ្យ បណ្ដាប្រទេសលោកខាងលិចផ្ដល់ មីស៊ីល និងប្រព័ន្ធការពារដែនអាកាសបន្ថែម ដើម្បីការពារខ្លួន ពីការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់រុស្ស៊ី។

ការប្រកាសផ្ដល់មីស៊ីលខាងលើ ធ្វើឡើងចំពេល រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey ចូលរួមក្នុងកិច្ចប្រជុំមួយរបស់ក្រុមចម្រុះ Ukraine Defence Contact Group ។
ដែលមានសមាជិក៥០ប្រទេស នៅឯមូលដ្ឋានទ័ពអាកាសមួយ ក្នុងប្រទេសអាល្លឺម៉ង់។

ជាមួយនោះ ក្រសួងការពារជាតិអង់គ្លេស ក៏បានបញ្ជាក់ដែរថាអនុវត្តតាមការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលថ្មីរបស់អង់គ្លេស ។
ដើម្បីពន្លឿនការប្រគល់ជំនួយ ទៅដល់អ៊ុយក្រែន កញ្ចប់ដំបូងនៃមីស៊ីលដែលត្រូវបានប្រកាសផ្ដល់ឱ្យនៅថ្ងៃសុក្រនេះ ត្រូវបានរំពឹងថានឹងប្រគល់ទៅដល់ដៃអ៊ុយក្រែន នៅមុនដំណាច់ឆ្នាំ២០២៤នេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ រុស្ស៊ីបានវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំស្រោចលើបណ្ដាទីក្រុងអ៊ុយក្រែន ដោយបាញ់មីស៊ីល និងដ្រូនជាង ២០០គ្រាប់ និងគ្រឿង ដែលបានសម្លាប់មនុស្ស៧នាក់ ហើយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលមួយចំនួន៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version