Update៖ លោក ត្រាំ និយាយថាបើខ្លួនមិនជាប់ឆ្នោត ជាប្រធានាធិបតីទេ អ៊ីស្រាអែលនឹងត្រូវវិនាស!

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃសៅរ៍(ទី៧ខែកញ្ញា)ថា អ៊ីស្រាអែលនឹងត្រូវវិនាស ប្រសិនបើអនុប្រធានាធិបតីបច្ចុប្បន្ន លោកស្រី Kamala Harris ជាប់ឆ្នោតនៅសេតវិមាន ក្នុងខែវិច្ឆិកាខាងមុខ…!។

លោក ដូណាល់ ត្រាំ ថ្លែងថា ប្រសិនបើខ្ញុំមិនឈ្នះការបោះឆ្នោតនេះទេ! អ៊ីស្រាអ៊ែល ជាមួយសមមិត្ត Kamala Harris ដឹកនាំសហរដ្ឋអាមេរិក នឹងត្រូវវិនាស ហើយអ៊ីស្រាអែល នឹងត្រូវវិនាស។

លោក Trump បានប្រាប់អ្នកគាំទ្រនៅក្នុងរដ្ឋ Wisconsin ថា អ៊ីស្រាអែលនឹងបាត់បង់ មួយឆ្នាំឬពីរឆ្នាំអ៊ីស្រាអែល នឹងលែងមានទៀតហើយ ។

បេក្ខជនមកពីគណបក្សសាធារណរដ្ឋរូបនេះ បានអះអាងថាគាត់គឺជា មនុស្សតែម្នាក់គត់ ដែលអាចបញ្ចប់ភាពចលាចលនៅមជ្ឈិមបូព៌ា និងទប់ស្កាត់សង្គ្រាមលោកលើកទី៣ ។

លោកត្រាំបាននិយាយថា ខ្ញុំឈ្នះកាន់តែប្រសើរ ខ្ញុំឈ្នះប្រសើរជាង ឬអ្នកនឹងមានបញ្ហាដូចដែលយើងមិនធ្លាប់មាន។
យើងប្រហែលជាគ្មានប្រទេសនៅសល់ទេ វាប្រហែលជាការបោះឆ្នោតចុងក្រោយរបស់យើង។

គួរជម្រាបថា លោក Trump និងលោកស្រី Harris កំពុងត្រៀមខ្លួនសម្រាប់ការជជែកដេញដោលប្រធានាធិបតីលើកដំបូងរបស់ពួកគេ ដែលនឹងត្រូវបានសម្របសម្រួលនៅថ្ងៃអង្គារដោយ David Muir និង Linsey Davis ពី ABC News នៅមជ្ឈមណ្ឌលរដ្ឋធម្មនុញ្ញជាតិនៅទីក្រុង Philadelphia៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version