មនុស្ស៤៨នាក់បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះឆេះ រថយន្តដឹកប្រេង នៅ​នីហ្សេរីយ៉ា!

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសនីហ្សេរីយ៉ា បាននិយាយថា មនុស្សយ៉ាង​ហោចណាស់៤៨នាក់បានស្លាប់..!។
ដោយសារ រថយន្តដឹកប្រេង បុកជាមួយរថយន្តដឹកទំនិញ បណ្ដាលឱ្យផ្ទុះឆេះ នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃអាទិត្យ(ទី៨ ខែកញ្ញា)។

បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្ន រថយន្តដឹកប្រេង បានបុកជាមួយរថយន្តដឹកទំនិញ មានដឹកអ្នកដំណើរ និងសត្វគោក្របីផងដែរ។
រថយន្តជាច្រើនគ្រឿងផ្សេងទៀត ក៏បានរងការខូចខាត ក្នុងគ្រោះថ្នាក់នេះផងដែរ។

អ្នកនាំពាក្យរបស់ទីភ្នាក់ងារ លោក Hussaini Ibrahim បានដាក់ចំនួនអ្នកស្លាប់ចំនួន៤៨នាក់ ហើយក្រុមមន្ត្រីនៅតែព្យាយាមស្វែងរកព័ត៌មានអំពីចំនួនអ្នកស្លាប់ និងរងរបួស និងបោសសម្អាតកន្លែងកើតហេតុ។

ក្រុមហ៊ុនរដ្ឋរបស់ប្រទេសនីហ្សេរីយ៉ា NNPC Ltd កាលពីសប្តាហ៍មុន បានដំឡើងថ្លៃប្រេងសាំងយ៉ាងហោចណាស់៣៩% ជាការកើនឡើងច្រើនលើកទីពីរក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ប៉ុន្តែកង្វះប្រេងឥន្ធនៈ ដែលនៅតែបន្ត បានបង្ខំឱ្យអ្នកបើកបររថយន្ត និងម៉ូតូ ត្រូវតម្រង់ជួរជាច្រើនម៉ោង នៅក្នុងទីក្រុង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version