ជនជាតិដើមភាគតិច លេងល្បែងគ្រឿងញៀន ត្រូវសមត្ថកិច្ចចាប់ខ្លួន៣នាក់ បញ្ជូនទៅតុលាការ!

(រតនគិរី)៖ កម្លាំងនគរបាលខេត្តរតគិរី កាលពីរសៀល ថ្ងៃ៨ខែធ្នូ បានចាប់ជនសង្ស័យ៣នាក់ ជាជនជាតិដើមភាគតិចច្រាយ ពាក់ព័ន្ធករណីគ្រឿងញៀនជាមួយវត្ថុតាង ហើយកសាងសំណុំរឿង បញ្ជូនទៅតុលាការនៅថ្ងៃនេះ។

កម្លាំងប្រតិបតិ្តការ បានឱ្យដឹងថា សមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត សហការជាមួយនគរបាលប៉ុស្តិ៍យ៉ាទុង ចុះបង្រ្កាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។
ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាង-ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន១កញ្ចប់-ទូរស័ព្ទ១គ្រឿង-ម៉ូតូ៣គ្រឿង-កាំភ្លើងកែច្នៃ១ដើម-ជញ្ជីង១គ្រឿង-ឧបករណ៍សេពគ្រឿងញៀន និងសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួន។

-ជនសង្ស័យ-ឈ្មោះ សល់ ថូ អាយុ១៦ឆ្នាំ។
ឈ្មោះ សេវ ពុធ អាយុ៣១ឆ្នាំ ។
និងឈ្មោះ រចំ ធិ អាយុ២០ឆ្នាំ។
ពួកគេទាំង៣នាក់ ជាជនជាតិដើមភាគតិចច្រាយ នៅភូមិសុស-ភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version