រដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ខ្លួន ចាប់ផ្តើមផលិតគ្រាប់កាំភ្លើងធំ ១៥៥ មីល្លីម៉ែត្រ!។
ជាប្រភេទគ្រាប់រំសេវ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដោយយោធា នៃប្រទេសសមាជិកសម្ព័ន្ធយោធាណាតូ…!។
លោក Kamyshin បាននិយាយថា ការផលិតយុទ្ធោបករណ៍ការពារជាតិ ក្នុងស្រុក ។
បានកើនឡើងទ្វេដង ក្នុងរយៈពេល១៨ខែ រហូតដល់ខែនេះ ហើយលោករំពឹងថា វានឹងកើនឡើងបីដងនៅចុងឆ្នាំនេះ។
ដោយប្រឈមមុខទៅនឹងកង្វះសព្វាវុធ និងគ្រាប់រំសេវ អ៊ុយក្រែន មានផែនការបង្កើនការផលិតក្នុងស្រុក។
ស្ថានទូតរុស្ស៊ី ប្រចាំនៅប្រទេសកូរ៉េខាងជើង បាននិយាយនៅលើបណ្តាញសង្គម កាលពីថ្ងៃចន្ទថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Choe Son Hui បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី។
បណ្តាញសង្គមនេះ និយាយថា រដ្ឋមន្ត្រី មានផែនការចូលរួមក្នុងសន្និសីទអន្តរជាតិ ដែលនឹងធ្វើឡើងនៅទីក្រុង St. Petersburg ចន្លោះពីថ្ងៃពុធ ដល់ថ្ងៃសុក្រ។
ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បាននិងកំពុងបង្កើនទំនាក់ទំនង ចាប់តាំងពីការចាប់ផ្តើមការវាយលុករបស់រុស្ស៊ី លើអ៊ុយក្រែន៕