ក្រុមបាតុករនាំគ្នាដុតភ្លើងតាមផ្លូវ នៅទីក្រុងតែលអាវីវ កាលពីយប់ថ្ងៃសៅរ៍(ទី២១ខែកញ្ញា)។
ដោយទាមទារឲ្យរដ្ឋាភិបាលអ៊ីស្រាអែល ដោះដូរចំណាប់ខ្មាំង ដែលត្រូវបានចាប់យកទៅ ដោយក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា…!។
ក្រុមនគរបាល បានឈរជើង និងជិៈលើខ្នងសេះ ដើម្បីព្យាយាមរុញច្រានក្រុមបាតុករ។
ខណៈដែលពួកគេព័ទ្ធជុំវិញ ក្រុមមន្រ្តីដែលអង្គុយនៅក្នុងរថយន្ត ។
ចាប់តាំងពីជម្លោះផ្ទះឡើងនៅក្នុងតំបន់ហ្កាហ្សា កាលពីខែតុលា ឆ្នាំ២០២៣ ។
ក្រុមអ្នកបាតុករ បានបញ្ចេញកំហឹងរបស់ពួកគេ ចំពោះការមិនដោះលែងចំណាប់ខ្មាំង ។
ហើយនិងជំរុញឲ្យលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ផ្តោតឡើងវិញ លើការដោះលែងរបស់ពួកគេ ។
ជាជាងបង្កជម្លោះជាមួយក្រុមជីវពលហេសប៊ូឡា នៅក្នុងប្រទេសលីបង់ ។
អ៊ីស្រាអែល បានវាយប្រហារដោយរ៉ុក្កែតជាមួយក្រុមហេសប៊ូឡា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រោយមនុស្ស៣៩នាក់ ត្រូវបានសម្លាប់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត រងរបួស៕