UN អំពាវនាវ​សុំ​ថវិកា ចំនួន៤៦ពាន់​លាន​ដុល្លារ ដើម្បី​បំពេញ​តម្រូវការ​មនុស្សធម៌​ក្នុង​ឆ្នាំ២០២៤!

អង្គការសហប្រជាជាតិ នៅថ្ងៃចន្ទនេះ បានអំពាវនាវ រកជំនួយមូលនិធិចំនួន 46 ពាន់លានដុល្លារទៀត សម្រាប់ឆ្នាំ2024។
ដើម្បីជួយមនុស្សរាប់លាននាក់ ដែលរងផលប៉ះពាល់ ដោយវិបត្តិមនុស្សធម៌នៅជុំវិញពិភពលោក រួមទាំងប៉ាឡេស្ទីន.ស៊ូដង់.និងអ៊ុយក្រែន។

នៅក្នុង​ទិដ្ឋភាព​ទូទៅ ផ្នែក​មនុស្សធម៌​សកល​សម្រាប់​ឆ្នាំ២០២៤ ការិយាល័យ​អង្គការសហប្រជាជាតិ សម្រាប់​ការសម្របសម្រួល​កិច្ចការ​មនុស្សធម៌ (OCHA) ។
បាន​លើកឡើងថា មនុស្ស​ជិត៣០០ លាន​នាក់​នឹងត្រូវ ការ​ជំនួយ​មនុស្សធម៌​នៅ​ឆ្នាំក្រោយ ។
ដោយសារ​ជម្លោះ ភាពអាសន្ន​អាកាសធាតុ និង​កត្តាសេដ្ឋកិច្ច ក្នុងនោះ រួមមាន​មនុស្ស ៧៤,១ លាន​នាក់​នៅ​អាហ្វ្រិក​ខាងកើត និង​ខាងត្បូង ដែល​មួយផ្នែកធំ​ទទួលរង​ផលប៉ះពាល់​ដោយ​វិបត្តិ​នៅ​ស៊ូដង់​។​

ទន្ទឹម​នោះ ប្រធាន​ជំនួយ​របស់​អង្គការសហប្រជាជាតិ លោក Martin Griffiths ក៏បាន​និយាយថា យើង​នឹង​កំណត់​គោលដៅ​សម្រាប់​តម្រូវការ​ជាក់លាក់​របស់​យើង​។
លោក បន្តថា អង្គការ​ផ្សេងទៀត រួមទាំង​កាកបាទក្រហម និង​សមាគម​កាកបាទក្រហម​ជាតិ បានធ្វើការ​អំពាវនាវ​រក​ថវិកា​ផ្ទាល់ខ្លួន​។​

OCHA បានបញ្ជាក់ នៅក្នុង​ការវាយតម្លៃ​ប្រចាំឆ្នាំ​របស់ខ្លួន​អំពី​តម្រូវការ​មនុស្សធម៌​សកលលោក​ថា ប្រព័ន្ធ​មនុស្សធម៌​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ផ្តល់​មូលនិធិ​ដ៏​ធំ​មួយ ដោយ​គ្រាន់តែ​ជាង​មួយ​ភាគបី​នៃ​ចំនួន ៥៧ ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ត្រូវការ​ដើម្បី​ផ្តល់ជំនួយ​ដែល​បានផ្តល់​មូលនិធិ​កាលពី​ឆ្នាំមុន​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version