ថៃ រឹបអូស​បាន​ថ្នាំ​ញៀន​ប្រភេទ មេតំហ្វេតាមីនចំនួន៥០លានគ្រាប់ នៅ​ជិត​ព្រំដែន​មីយ៉ាន់ម៉ា!

អាជ្ញាធរថៃបាននិយាយថា ពួកគេបានរឹបអូសថ្នាំញៀន មេតំហ្វេតាមីនចំនួន ៥០លានគ្រាប់ នៅជិតព្រំដែនរបស់ប្រទេសជាមួយប្រទេសមីយ៉ាន់ម៉ា។ ដែលជាកំណត់ត្រាមួយ សម្រាប់ថ្នាំញៀនមេតំហ្វេតាមីន នៅប្រទេសថៃ និងធំជាងគេទីពីរនៅអាស៊ី។

ប៉ូលីសបាននិយាយថា ថេប្លេតទាំងនោះស្ថិតនៅក្នុងបាវធំនៅខាងក្រោយឡានកង់ប្រាំមួយ ។
ដែលត្រូវបានស្ទាក់ចាប់ដោយមន្ត្រីប៉ូលីស និងទាហានថៃកាលពីថ្ងៃអង្គារនៅឯប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខមួយក្នុងខេត្ត Kanchanaburi ភាគខាងលិច។

គួរបញ្ជាក់ថា បើតាមលោក Jeremy Douglas ជាតំណាងការិយាល័យអង្គការសហប្រជាជាតិប្រឆាំងគ្រឿងញៀន និងបទឧក្រិដ្ឋប្រចាំតំបន់អាស៊ីអាគ្នេយ៍ ទំហំ ថ្នាំញៀនមេតំហ្វេតាមីនដែលអាជ្ញាធរបានរឹបអូស គឺជាការរឹបអូសថ្នាំញៀនប្រភេទនេះធំទី២ ក្នុងតំបន់អាស៊ី ។

បន្ទាប់ពីថ្នាំញៀនមេតំហ្វេតាមីន ៥៥លានគ្រាប់ ត្រូវបានរឹបអូស ក្នុងប្រទេសឡាវ ក្បែរតំបន់ត្រីកោណមាសកាលពីឆ្នាំ២០២១។
លោក Douglas បានសង្កត់ធ្ងន់ដែរថាជម្លោះ និងភាពចលាចលក្នុងប្រទេស មីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ២០២១មក ។

បានផ្ដល់ឱកាស និងអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនពង្រីកបណ្ដាញ និងប្រតិបត្តិការរត់ពន្ធគ្រឿងញៀន របស់ពួកគេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version