តើមានកត្តាអ្វីខ្លះ? ដែលធ្វើឱ្យប្រទេសកម្ពុជា អាចឆ្លងផុតពីភ្លើងសង្គ្រាម!

(មណ្ឌលគីរី)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តមណ្ឌលគិរីជាខេត្តសំបូរធនធានធម្មជាតិមានសក្តានុពលនៅមានច្រើន ។

ប៉ុន្តែមិនអាចធ្វើអ្វីបានទេ បើគ្មានលទ្ធភាពបានន័យថា គ្មានកត្តាអំណោយផលដែលយើងអាចធ្វើបាន។

សម្តេចធិបតី បានថ្លែងបន្តថា កត្តាអំណោយផលនោះមានអ្វីខ្លះ? ដែលយើងនិយាយ នោះគឺក្រោយនយោបាយឈ្នះឈ្នះបញ្ចប់សង្គ្រាមដែលធ្វើឱ្យប្រទេសកម្ពុជា រួចផុតពីការបែកបាក់ទឹកដី ក្នុងរយះពេល៥០០ឆ្នាំ ទទួលឯកភាពជាតិពេញលេញនៅឆ្នាំ១៩៨៩ ដែលជាឱកាសសម្រាប់យុទ្ធសាស្រ្តអភិវឌ្ឍប្រទេសជាតិរបស់យើង។ ប៉ុន្តែលក្ខខណ្ឌដែលអាចធ្វើទៅបាន គឺត្រូវធានា ការពារ សុខសន្តិភាព និងការដាក់ចេញគោលនយោបាយត្រឹមត្រូវ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version