Update៖ អ៊ីស្រាអែល ចាប់ផ្តើមវាយប្រហារសងសឹកលើប្រទេសអ៊ីរ៉ង់!

អ៊ីស្រាអែលបានប្រកាសនៅព្រឹកថ្ងៃសៅរ៍(ទិ២៦ខែតុលា)ថា យោធារបស់ខ្លួនបានធ្វើ ការវាយប្រហារយ៉ាងជាក់លាក់ ប្រឆាំងនឹង គោលដៅយោធា នៅក្នុងប្រទេសអ៊ីរ៉ង់ ខណៈពេលការផ្ទុះត្រូវបានគេឮឡើងនៅក្នុងទីក្រុងតេអេរ៉ង់។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Danial Hagari បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ឥឡូវនេះ កងកម្លាំងការពារអ៊ីស្រាអែលកំពុងតែធ្វើការវាយប្រហារយ៉ាងជាក់លាក់ទៅលើយោធានៅក្នុងប្រទេសអ៊ីរ៉ង់ ។

វិទ្យុ កងទ័ព អ៊ីស្រាអែល និយាយថា យន្តហោះ អ៊ីស្រាអែលរាប់សិបគ្រឿងកំពុងតែ បើកការវាយប្រហារប្រឆាំងក្រុងតេអេរ៉ង់ Meshed និង ស្ថានីយថាមពលមួយក្នុង ក្រុង Karaj។

ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ បានរាយការណ៍ថា ការផ្ទុះត្រូវបានគេឮនៅក្នុងរដ្ឋធានីអ៊ីរ៉ង់។
ទីភ្នាក់ងារសារព័ត៌មានស៊ីរី Sana បាននិយាយថា ការផ្ទុះក៏ត្រូវបានឮនៅក្នុងរដ្ឋធានី Damascus ផងដែរ។
ទោះជាយ៉ាងណាមិនទាន់មានព័ត៌មានណា មួយត្រូវបានលាតត្រដាងនៅឡើយ ទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version