សម្តេចធិបតី អំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពសង្គម!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាពសង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ផ្តល់ឱកាសឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍបន្តទៀត…!។

ថ្លែងក្នុងពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា នៅវិទ្យាល័យហ៊ុន សែន ពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កន្លងមក សង្កេតឃើញថា នៅតែមានអ្នកដែលចង់អំពាវនាវឱ្យដុតប្រទេសឱ្យធ្លាក់ចុះវឹកវរដូចប្រទេសបង់ក្លាដេស ប៉ុន្តែជាសំណាងល្អដែលប្រជាពលរដ្ឋយល់ដឹងពីតម្លៃនៃសុខសន្តិភាព មិនព្រមចូលរួមជាមួយការញុះញង់របស់ក្រុមប្រឆាំងទាំងនោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា សន្តិសុខសង្គម ក៏មានសារៈសំខាន់ដែរ ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់ជាពិសេសគឺបញ្ហាក្មេងទំនើងជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version