លោកប្រធានាធិបតីចិន ប្រកាស​បើក​ទំព័រ​ថ្មី ក្នុង​ទំនាក់ទំនង​ចិន និងវៀតណាម!

ទូរទស្សន៍​មជ្ឈិមបក្ស​កុំមុយនីស្ត​ចិន​បាន​រាយការណ៍​ថា ក្នុងជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh នៅ​ទីក្រុង​ហាណូយ ។
លោក ប្រធាន​រដ្ឋ​ចិន Xi Jinping បានប្រកាស​បើក​ទំព័រ​ថ្មី​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ក្នុង​យុគសម័យ​ថ្មី​មួយ​។​

កាលពី​ម្សិលមិញ រួមជាមួយ​អគ្គលេខា​គណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​វៀតណាម លោក Nguyen Phu Trong នោះ លោក​ស៊ីន ជិន​ពេញ បានប្រកាស​បង្កើត​សហគមន៍​វាសនា​រួម​ចិន​-​វៀតណាម បើក​ទំព័រ​ថ្មី​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ក្នុង​យុគសម័យ​ថ្មី​។

មេដឹកនាំ​ចិន​បាន​សម្តែង​ទំនុកចិត្ត​ថា ព្រឹត្តិការណ៍​នៃ​ជំនួប​នេះ នឹង​នាំមក​នូវ​ផលប្រយោជន៍​ដ៏​ធំធេង​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ និង​រួមចំណែក​ជា​វិជ្ជមាន​ដល់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍន៍​នៃ​តំបន់ និង​ពិភពលោក​ទាំងមូល​ផងដែរ​។
លោក ស៊ី ក៏បាន​ចង្អុលបង្ហាញ​ពី​ការអភិវឌ្ឍន៍​ប្រកបដោយ​ជោគជ័យ​នៃ​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ហាណូយ​ថែមទៀត​។​

ប្រធានាធិបតី​ចិន​បាន​បន្ថែមថា ការចុះហត្ថលេខា​លើ​ឯកសារ​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ចិន និង​វៀតណាម​មួយថ្ងៃ​មុន គ្របដណ្តប់​គ្រប់​ទិដ្ឋភាព​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរ​ភាគី និង​រដ្ឋ​។
យោងតាម​លោក ស៊ី បានបង្ហាញ​ពី ទំហំ​ដ៏​វិសេសវិសាល​និង​ជម្រៅ​នៃ​ទំនាក់ទំនង​ចិន​-​វៀតណាម ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version