Update៖ អាមេរិក អនុម័តលក់អាវុធឲ្យកោះតៃវ៉ាន់ក្នុងតម្លៃ២ពាន់លានដុល្លារ!

សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី២៥ ខែតុលា) បានអនុម័តក្នុងការលក់អាវុធឲ្យកោះតៃវ៉ាន់តម្លៃ ២ពាន់លានដុល្លារ។

ក្នុងនោះរួមមានប្រព័ន្ធមីស៊ីលការពារដែនអាកាសកម្រិតខ្ពស់ ដែលត្រូវបានប្រយុទ្ធសាកល្បងនៅក្នុងប្រទេសអ៊ុយក្រែន។

សហរដ្ឋអាមេរិកត្រូវបានចង់ក្រងដោយច្បាប់ ដើម្បីផ្តល់មធ្យោបាយការពារខ្លួនរបស់ដល់កោះតៃវ៉ាន់ បើទោះបីជាចិនមានប្រតិកម្មប្រឆាំងចំពោះការលក់អាវុធឲ្យកោះតៃវ៉ាន់ក៏ដោយ។

ចិន ជាប្រទេសមហាសេដ្ឋកិច្ចទី២ របស់ពិភពលោក បាននិងកំពុងបង្កើនសម្ពាធផ្នែកយោធាទៅលើកោះតៃវ៉ាន់ ក្នុងនោះរួមទាំងការរៀបចំសមយុទ្ធជុំថ្មី ជុំវិញកោះនេះ កាលពីសប្តាហ៍មុន ដែលជាការធ្វើលើកទី២ របស់ខ្លួន គិតចាប់តាំងពីលោក Lai Ching-te ឡើងកាន់តំណែងជាមេដឹកនាំរបស់កោះតៃវ៉ាន់ កាលពីខែឧសភា។

ពាក់ព័ន្ធនឹងការព្រមព្រៀងលក់អាវុធនេះដែល ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណ បាននិយាយថា ការលក់ថ្មីនេះ មានប្រព័ន្ធមីស៊ីលតម្លៃ ១,១៦ពាន់លានដុល្លារអាមេរិក និងប្រព័ន្ធរ៉ាដាតម្លៃប្រមាណ ៨២៨លានដុល្លារ។ មន្ទីរបញ្ចកោណបានបប្រាប់បន្ថែមថា អ្នកម៉ៅការសំខាន់ សម្រាប់ប្រព័ន្ធមីស៊ីលនេះ នឹងជាក្រុមហ៊ុន RTX Corp៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version