Update៖ អ៊ីស្រាអែល និយាយថាក្រុមហាម៉ាស់និងក្រុមហេសបូឡា លែងជាឧបករណ៍សម្រាប់ប្រទេសអ៊ីរ៉ង់ទៀតហើយ!

លោក Yoav Gallant រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល បាននិយាយនៅថ្ងៃអាទិត្យ(ទី២៧ខែតុលា)ថា អ៊ីរ៉ង់អាចនឹងលែងបានប្រើប្រាស់ក្រុមហាម៉ាស់ និងហេសបូឡាជាឈ្នាន់ដើម្បីវាយប្រហារអ៊ីស្រាអែលទៀតហើយ។ នេះបើតាមសារព័ត៌មាន Reuters

លោក Gallant បានថ្លែងក្នុងពិធីរំលឹកខួបនៅទីក្រុងហ្សេរុយសាឡឹមថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះកងកម្លាំងការពារអ៊ីស្រាអែល បានផ្លាស់ប្តូរស្ថានការណ៍សង្រ្គាមនិងទទួលបានជោគជ័យដែលមិនធ្លាប់មានពីមុនមក នៅគ្រប់សមរភូមិ។

លោកបន្ថែមថា ក្រុមហាម៉ាស់ លែងដំណើរការជាបណ្តាញយោធានៅក្នុងតំបន់ហ្គាហ្សាទៀតហើយ ហើយបញ្ជាការជាន់ខ្ពស់និងសមត្ថភាពមីស៊ីលរបស់ហេសបូឡា ភាគច្រើនក៏ត្រូវបានបំផ្លាញផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version