Update៖ រុស្ស៊ី ថាខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ១០៩គ្រឿង ក្នុងរយ:ពេលមួយថ្ងៃ!

ក្រសួងការពារជាតិរបស់រុស្ស៊ី នៅថ្ងៃ(ទីចន្ទ ទី២៨ ខែតុលា)នេះ បាននិយាយពីការបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនអស់ ១០៩គ្រឿង ក្នុងរយៈពេលមួយថ្ងៃ នៅលើតំបន់ជាច្រើន ក្នុងនោះរួមមានទាំងតំបន់នៅតាមបណ្ដោយព្រំដែន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងការពារជាតិរុស្ស៊ី ក្នុងចំណោមដ្រូនខាងលើ មាន៤៥គ្រឿងត្រូវបានបាញ់ទម្លាក់នៅឯតំបន់ Briansk ដែលមានព្រំដែនជាប់អ៊ុយក្រែន និងបេឡារុស ខណៈពេលដែល២៦គ្រឿងបានកម្ទេចនៅតំបន់ Belgorod។

ក្រសួងបន្ថែមថា ១៨គ្រឿងផ្សេងទៀតបានបាញ់ទម្លាក់នៅក្នុងតំបន់ Tambov ស្ថិតនៅចម្ងាយ៤០០គីឡូម៉ែត្រពី ព្រំដែនអ៊ុយក្រែន ហើយ៥គ្រឿងត្រូវបានកម្ទេចនៅក្នុងតំបន់ Kursk ជាកន្លែងដែលកងទ័ពអ៊ុយក្រែនកំពុងបើកការវាយប្រហារថ្មើរជើងចាប់តាំងពីខែសីហាមក និងកំពុងគ្រប់គ្រងទឹកដីរុស្ស៊ីមួយចំនួនក្នុងតំបន់នេះ។

គួរបញ្ជាក់ថា មនុស្សម្នាក់ក៏បានរងរបួសស្រាលផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version