តុលាការរុស្ស៊ីបានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិក Google ជំពាក់រុស្ស៊ីប្រហែល ២០ដេស៉ីលានដុល្លារ នៅក្នុងការផាកពិន័យសម្រាប់ការបិទមាតិការបស់ពួកគេ ហើយការផាកពិន័យអាចនឹងធំជាងនេះ។
ចំនួនទឹកប្រាក់ដែលរុស្ស៊ីផាកពិន័យនៅពេលនេះ គឺច្រើនសម្បើមតែម្តង ពោលគឺលើសពី GDP ពិភពលោកសរុបដែលធនាគាពិភពលោកសន្និដ្ឋានថា មានខ្ទង់១០០ទ្រីលានដុល្លារទៅទៀត។ នេះបើតាមសារព័ត៌មាន The Register។
តាមប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីបានឲ្យដឹងថា ចំនួនទឹកប្រាក់ដ៏ធំសម្បើមខាងលើត្រូវបានគណនា បន្ទាប់ពីមានសំណុំរឿងក្នុងតុលាការរយៈពេល៤ឆ្នាំ ដែលបានចាប់ផ្តើមបន្ទាប់ពី YouTube បានហាមឃាត់បណ្តាញជាតិនិយមជ្រុលរុស្ស៊ីTsargrad ក្នុងឆ្នាំ២០២០ ដើម្បីឆ្លើយតបទៅនឹងទណ្ឌកម្មរបស់អាមេរិក។ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ មក មានប៉ុស្តិ៍ទូរស្សន៍និងគេហទំព័រជាច្រើនទៀត ត្រូវបានបញ្ចូលទៅក្នុងបញ្ជីហាមឃាត់ ហើយស្ថានីយចំនួន១៧ កំពុងប្តឹងរោងចក្រសូកូឡា រួមទាំង Zvezda (ប៉ុស្តិ៍ទូរទស្សន៍គ្រប់គ្រងដោយក្រសួងការពារជាតិរបស់លោកពូទីន)។ មេធាវី Ivan Morozov បានប្រាប់សារព័ត៌មានរដ្ឋរុស្ស៉ី TASS ថា «Google ត្រូវបានតុលាការរុស្ស៊ីហៅឱ្យទទួលខុសត្រូវផ្នែករដ្ឋបាលក្រោមមាត្រា ១៣.៤១ នៃក្រមព្រហ្មទណ្ឌរដ្ឋបាល សម្រាប់ការដក Channel នានាពីវេទិកា YouTube ។ តុលាការបានបញ្ជាឱ្យក្រុមហ៊ុនស្តារឆានែលទាំងនេះឡើងវិញ»។
ការពិន័យដ៏ច្រើននេះមិនមែនបានន័យថា Alphabet ត្រូវក្ស័យធននោះទេ។ ក្រុមហ៊ុន Google នៅក្នុងប្រទេសរុស្ស៊ីបានអសកម្មចាប់តាំងពីឆ្នាំ២០២២ បន្ទាប់ពីក្រុមហ៊ុនរុករកយក្សនេះបានដកខ្លួនចេញពីប្រទេសយ៉ាងមានប្រសិទ្ធភាពបន្ទាប់ពីប្រតិបត្តិការយោធាពិសេសរបស់លោកពូទីន។ Google បាននិយាយថា អាជ្ញាធររុស្ស៊ីបានរឹបអូសយកគណនីធនាគាររបស់ខ្លួន។ ដៃគូផ្សព្វផ្សាយពាណិជ្ជកម្មមានបុគ្គលិកជាង ២០០នាក់នៅក្នុងប្រទេសរុស្ស៊ី ហើយខណៈពេលដែលមួយចំនួនត្រូវបានផ្លាស់ប្តូរទីលំនៅ អ្នកខ្លះទៀតត្រូវបានបញ្ឈប់ពីការងារ។
ទោះបីជាយ៉ាងណាក៏ដោយ Google មិនមានការ អធិប្បាយអំពីការផាកពិន័យខាងលើនេះទេបើទោះបីជាមានការចុះផ្សាយព្រោងព្រាតក៏ដោយ ៕