Update៖ តុលាការដោះលែងលោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM-TVnews!

(ភ្នំពេញ)៖ នៅថ្ងៃទី១៤.១២.២០២៣ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងលោក នួន មេសា ចាងហ្វាងសារព័ត៌មាន CNM-TVnews ឱ្យមានសេរីភាពវិញហើយ..!។
គួរម្លឹកថា លោក នួន មេសា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរាជធានីភ្នំពេញ កាលពីព្រលប់ទី០៤.១២.២០២៣។

-ការដោះលែងលោក នួន មេសា នៅពេលនេះ គឺតុលាការដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ«សមគំនិតក្នុងអំពើបទ ចូលទៅដល់ប្រព័ន្ធប្រព្រឹត្តកម្មស្វ័យប្រវត្តនៃទិន្នន័យ»។
ដែលបានប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងថ្ងៃទី១០.ដល់ទី២៣ខែ វិច្ឆិកា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងក្នុងមាត្រា៤២៧ វាក្យខណ្ឌទី២ និងមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ។

ទាក់ទិនករណីនេះ បងប្អូនអ្នកសារព័ត៌មាន បានលើកឡើងថា កន្លងមកលោក នួន មេសា តែងតែធ្វើព័ត៌មាន ។
គោរពតាមក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ.ផ្សព្វផ្សាយតាមប្រភព និងធ្វើបទសម្ភាសន៍ និយាយការពិតរាយការណ៍លឿន រហ័សគ្រប់ជ្រុងជ្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version