សមត្ថកិច្ច ចាប់ខ្លួនជនជាតិឡាវម្នាក់ដោយដកហូតគ្រឿងញៀនបានជាង៣០០គីឡូក្រាម!

(ស្ទឹងត្រែង)៖ កាលពី រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ៣០ ខែតុលា ឆ្នាំ ២០២៤ បុរស ជនជាតិ ឡាវ ម្នាក់ ត្រូវ បាន ចាប់ខ្លួន រួមជាមួយ គ្រឿងញៀន ជាង ៣០០ គីឡូក្រាម នៅ ត្រង់ចំណុច កំណាត់ ផ្លូវជាតិ លេខ ៧ ស្ថិត ក្នុងភូមិ អូរ ស្វាយ ឃុំ អូរ ស្វាយ ស្រុក បុរី អូរ ស្វាយ សែន ជ័យ ខេត្តស្ទឹងត្រែង ខណៈ កំពុង ដឹក ជញ្ជូន គ្រឿងញៀន តាម រថយន្ត ពី ប្រទេស ឡាវ ឆ្លង ដែន ចូល មក កម្ពុជា ។

តាម ប្រភព ព័ត៌មាន ឲ្យ ដឹង ថា សមត្ថកិច្ច រួម នឹង កម្លាំង របស់ មន្ទីរ ប្រឆាំង គ្រឿងញៀន ក ៩ ក្រសួង មហាផ្ទៃ សហការ ជាមួយ កម្លាំង នៃ កា រិ យា នៃនគរបាល ប្រឆាំង គ្រឿងញៀន ស្នងការដ្ឋាន នគរបាល ខេត្ត និង កម្លាំងវរ សេនា តូច ការពារ ព្រំដែន គោក លេខ ៧០១ បាន បើក ប្រតិបត្តិការ ទប់ស្កាត់ និងចុះ បង្ក្រាប ករណី ជួញដូរ គ្រឿងញៀន ឆ្លង ដែន ខុសច្បាប់ ពី ប្រទេស ឡាវ ចូល កម្ពុជា ផ្លូវគោក ដោយ បាន ឃាត់ខ្លួន ជនសង្ស័យ ជនជាតិ ឡាវ ម្នាក់ រួម នឹងវត្ថុ តាង លើ រថយន្ត សង្ស័យ គ្រឿងញៀន ចំនួន ១៨ បេ ។

ប្រភព ដដែល បន្ថែមថា ក្រោយ កម្លាំង សមត្ថកិច្ច ស្ទាក់ រថយន្ត សង្ស័យ ចំនួន ២ គ្រឿង ដើម្បី ត្រួតពិនិត្យ បានរក ឃើញ វត្ថុ តាង សង្ស័យ ហើយកម្លាំង សមត្ថកិច្ច បាន បញ្ជូន ជនសង្ស័យ រួម ជាមួួយវត្ថុ តាង និង មធ្យោបាយ បញ្ជូន មក ស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែង ដើម្បី ត្រួតពិនិត្យ តាម នីតិវិធី បន្ថែម ។

តាម សមត្ថកិច្ច ឲ្យ ដឹង ទៀត ថា នៅ ថ្ងៃ ទី ៣០ តុលា ២០២៤ ដដែល ដោយ មានការ សម្របសម្រួល ពី ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្ត សមត្ថកិច្ច បាន ត្រួតពិនិត្យ លើ វត្ថុ តាង និង ធ្វើតេស្ត រក សារធាតុ ញៀន ។ ជាក់ស្ដែង វត្ថុ តាង ដែល បាន ដក រហូត គឺជា គ្រឿងញៀន ប្រភេទ« កេ តា មីន »មាន ចំនួន ១៨ បេ ស្មើ និង ៣២០ ដុំ ថ្លឹង ទម្ងន់ សុទ្ធ ៣១៥ គីឡូ និង ៧២៤.៨ ក្រាម ។

សមត្ថកិច្ច បន្ថែម ថា ជនសង្ស័យ ដែល បាន ឃាត់ខ្លួន ឈ្មោះ ឡៅ លី (lAO lEE) ភេទ ប្រុស ជា ជនជាតិ ឡាវ ទីកន្លែង កំណើត ប្រទេស ឡាវ ។ ចំពោះ សម្ភារ :ដកហូត រួម មាន រថយន្ត ចំនួន ០២ គ្រឿង ( ម៉ាក TOYOTA FORTUNER ពណ៌ ទឹកមាស ស្លាក លេខ ភ្នំពេញ 2H-7583 និង ម៉ាក TOYOTA TUNDRA ស្លាក លេខ ភ្នំពេញ 2AA-5577 ពណ៌ ខ្មៅ ) ទូរស័ព្ទដៃចំនួន ០២ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version