សម្ដេចតេជោ បញ្ជាក់ថាឈ្មោះ ណន សុខហេង បានធ្វើដំណើរទៅដល់ផ្ទះហើយ!

(ភ្នំពេញ)៖ ក្រោយចេញពីពន្ធនាគារនិងទទួលបានការដោះស្រាយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ។

នៅកណ្ដាលយប់.ទី៣១.១០.២០២៤ លោក ណន សុខហេង បានធ្វើដំណើរទៅដល់ភូមិកំណើត និងបានជួបជុំក្រុមគ្រួសារនៅខេត្តក្រចេះ។
-នេះបើយោងតាមការបញ្ជាក់ពីសម្ដេចតេជោ នៅព្រឹកទី០១.១១.២០២៤។
សម្ដេចតេជោ បានលើកឡើងយ៉ាងដូច្នេះថា(ម៉ោង១១យប់ថ្ងៃ៣១តុលា២០២៤ ចៅ
ណន សុខហេង បានវិលត្រឡប់ទៅ
ដល់ភូមិកំណើតជួបជុំប្រពន្ធកូននិង
ក្រុមគ្រួសារវិញក្រោមការរៀបចំរបស់
លោក ជួន ណារិន អគ្គស្នងការរង
នគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។
សូមអរគុណគ្រប់តួអង្គពាក់ពន្ធដែលបានចូលរួមដោះស្រាយរឿងនេះពិសេសអរគុណចំពោះបងប្អូនដែល
លេងបណ្តាញសង្គមជួយផ្តល់ដំណឹង
ដល់ខ្ញុំដែលធ្វើឲ្យរឿងនេះដោះស្រាយបានតិចជាង២០ម៉ោង។
ជូនពរ ចៅណន សុខហេងនិងក្រុម
គ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន)។

សូមបញ្ជាក់ថា ថ្មីៗនេះ មហាជនបានផ្ទុះការវែកញែកនៅលើបណ្ដាញសង្គម ពាក់ព័ន្ធស្ដ្រីជាថៅកែម្នាក់ មិនព្រមបើកលុយឱ្យកម្មករឈ្មោះ ណន សុខហេង ចំនួន៦០ម៉ឺនរៀល..ក្នុងនោះឈ្មោះ ណន សុខហេង បានតាមទារលុយពីថៅកែ១លើកជា២លើក។ លុះទារមិនបាន ក៏ចាប់យកសត្វឆ្កែ ១ក្បាលរបស់ថៅកែទៅបាត់ ក្នុងបំណងដោះដូរជាមួយលុយ ដែលថៅកែជំពាក់ខ្លួន។ ដោយឈ្មោះ ណន សុខហេង ផ្អែកថា ទាល់តែឱ្យលុយ ថ្លៃពលកម្មចំនួន៦០ម៉ឺនរៀលមក ទើបខ្លួនប្រគល់ឆ្កែឱ្យវិញ..!។ មិនដូច្នេះអី ស្រាប់តែថៅកែស្រី ខឹងក៏ប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួនឈ្មោះ ណន សុខហេង តែម្ដងទៅ។
លុះមានការរិៈគន់ពីមហាជន នៅព្រឹកទី៣១.១០.២០២៤ តុលាការបានសម្រេចដោះលែងឈ្មោះ ណន សុខហេង.។ ហើយនៅព្រឹកដដែល សម្ដេចតេជោ អនុញ្ញាតឲ្យឈ្មោះ ណន សុខហេង.ចូលជួបនិងសម្រួលបញ្ចប់វិវាទ។ បន្ថែមពីនេះសម្ដេចតេជោ បានឧបត្ថម្ភថវិកា១០,០០០ដុល្លារ និង៣៥លានរៀល ដល់លោក ណន សុខហេង ព្រមទាំងបានបង្កើតអាជីវកម្ម.ឡដុតនំប៉័ងមួយ នៅក្នុងក្រុងក្រចេះ ខេត្តក្រចេះ ឱ្យទៅ លោក ណន សុខហេងទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version