Update៖ អាល្លឺម៉ង់ បិទស្ថានកុងស៊ុលអ៊ីរ៉ង់ ក្រោយការប្រហារសម្លាប់សញ្ជាតិអាល្លឺម៉ង់-អ៊ីរ៉ង់ម្នាក់!

ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី៣១ខែតុលា)ថា ប្រទេសអាល្លឺម៉ង់ នឹងបិទស្ថានកុងស៊ុលអ៊ីរ៉ង់ទាំងបីនៅលើទឹកដីរបស់ខ្លួន។

ជាប្រតិកម្មចំពោះការប្រហារសម្លាប់ជនជាតិអាល្លឺម៉ង់-អ៊ីរ៉ង់ ។
ប៉ុន្តែនឹងអនុញ្ញាតឱ្យស្ថានទូតរបស់ទីក្រុងតេអេរ៉ង់ នៅតែបើកចំហ។
នេះបើយោងតាម ការចេញផ្សាយដោយទីភ្នាក់ងារ Reuters នៅថ្ងៃទី១ ខែវិច្ឆិកា។

ទោះជាយ៉ាងណា អាល្លឺម៉ង់ នៅអនុញ្ញាតឱ្យស្ថានទូតអ៊ីរ៉ង់នៅទីក្រុងប៊ែរឡាំងបន្តបើកដំណើរការ។
រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បាននិយាយនៅទីក្រុងញូវយ៉កថា ទំនាក់ទំនងការទូតរបស់យើង គឺធ្លាក់ក្រោមចំណុចទាបរួចទៅហើយ។

គួរជម្រាបថា ជុំវិញ​ការ​ប្រហារជីវិត​លោក Jamshid Sharmahd នេះ អាល្លឺម៉ង់​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​របស់ខ្លួន​ប្រចាំ​នៅ​អ៊ីរ៉ង់ឱ្យត្រឡប់ចូលប្រទេសវិញ និង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​ ចំពោះ​ការ​តវ៉ា​របស់​ក្រុង​ប៊ែរឡាំង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា លោក Sharmahd ត្រូវបានគេកាត់ទោសប្រហារជីវិត បន្ទាប់ពីត្រូវបានកាត់ទោសពីបទធ្វើ​ការ​វាយប្រហារ​ភេរវកម្ម៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version