Update៖ សហរដ្ឋអាមេរិក បញ្ជាក់ថាកងទ័ពកូរ៉េខាងជើង ៨០០០នាក់ បានទៅដល់ប្រទេសរុស្ស៊ីក្នុងតំបន់ Kursk!

លោក Robert Wood ឯកអគ្គរដ្ឋទូតរងអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ ថាអាមេរិកទទួលបានព័ត៌មានថាមានកងទ័ពកូរ៉េខាងជើង ៨០០០នាក់ កំពុងស្ថិតនៅក្នុងតំបន់ Kursk របស់រុស្ស៊ី។ ប្រភពពីសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា។

យោងតាមលោក Robert Wood ផ្ទាល់ផងដែរថាតើភាគីរុស្ស៊ីនៅតែប្រកាន់ជំហរថាគ្មានវត្តមានកងទ័ពកូរ៉េខាងជើង នៅលើទឹកដីរុស្ស៊ីទៀតឬ? ប៉ុន្តែ តំណាងរុស្ស៊ីប្រចាំ UN មិនបានឆ្លើយតបទៅនឹងសំណួររបស់លោក Wood នោះទេ។ រុស្ស៊ី ពេលនេះមិនបានប្រកែក ហើយក៏មិនទទួលស្គាល់ពីវត្តមានកងទ័ពកូរ៉េខាងជើងនៅលើទឹកដីរបស់ខ្លួននោះដែរ។
ចំណែក កូរ៉េខាងជើងវិញ បន្ទាប់ពីបានប្រកែកអស់ជាច្រើនសប្ដាហ៍ បានចេញមុខការពារការដាក់ពង្រាយកងទ័ពរបស់ខ្លួនទៅកាន់រុស្ស៊ី ថាធ្វើឡើងអនុលោម តាមច្បាប់អន្តរជាតិ។
គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅនេះ កងទ័ពអ៊ុយក្រែនបានបើកប្រតិបត្តិការវាយលុកថ្មើរជើងចូលក្នុងតំបន់ Kursk ដោយដណ្ដើមកាន់កាប់បានទឹកដី រុស្ស៊ីមួយចំនួនក្នុងតំបន់នេះ។ មន្ទីរបញ្ចកោណបង្ហាញការព្រួយបារម្ភថារុស្ស៊ីនឹងអាចប្រើប្រាស់កងទ័ពកូរ៉េខាងជើងនៅក្នុងការប្រយុទ្ធ ឬយ៉ាងហោចដើម្បី គាំទ្រដល់ប្រតិបត្តិការយោធាប្រឆាំងនឹងកងទ័ពអ៊ុយក្រែន ក្នុងតំបន់ Kursk៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version