ចាប់ផ្តើមចល័តគ្រឿងចក្រទៅកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នៅខេត្តមណ្ឌលគិរីនឹងរតនគិរី!

(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងកងវិស្វកម្មបានចល័តគ្រឿងចក្រទៅកាន់តំបន់ព្រំដែន កម្ពុជា-វៀតណាមក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរីនឹងខេត្តរតនគិរីដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការ កសាងផ្លូវក្រវាត់ព្រំដែន និងផ្លូវតភ្ជាប់ចូលផ្លូវព្រំដែន មានប្រវែងផ្លូវសរុបប្រមាណ២៥០ គីឡូម៉ែត្រ ( ខេត្តមណ្ឌលគិរី ប្រវែងប្រមាណ១៤៧,៥២ គ.ម)។

ខេត្តរតនគិរី ប្រវែងប្រមាណ ១០២.៤៨ គ.ម) ដែលការកសាងនេះប្រើរយៈពេលប្រមាណ ៣០ខែ នឹងសម្រេចជាស្ថាពរក្នុងអំឡុង ខែឧសភា ឆ្នាំ២០២៧៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version