Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៤៣.៣១៤នាក់ហើយ!

ក្រសួងសុខាភិបាល ក្នុងតំបន់បាន និយាយកាលពីថ្ងៃសៅរ៍(ទី២ខែវិច្ឆិកា)ថា ការវាយបកសងសឹក របស់អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សា ចាប់តាំង ពីថ្ងៃទី០៧ ខែ តុលា ឆ្នាំមុនរហូតពេលនេះ!។

បណ្ដាលឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់សរុបចំនួន៤៣.៣១៤នាក់ និងរបួសសរុប ប្រហែល១០២.០១៩នាក់ ដោយជនរងគ្រោះភាគច្រើន ជាស្ដ្រីនិងកុមារ។
ក្រសួង៖ បន្តនិយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្សចំនួន៥៥នាក់ និងរបួស១៩២នាក់ក្នុងរយៈពេល៤៨ម៉ោង ចុងក្រោយនេះ។
-ប្រភពពីសារព័ត៌មាន Anadolu Agency។
ក្រសួងបន្ថែមថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅលើដងផ្លូវ ខណៈដែលអ្នកជួយសង្គ្រោះ មិនអាចទៅដល់ពួកគេ។
ដោយបានបដិសេធ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាមទារបទឈប់បាញ់ជាបន្ទាន់!។
អ៊ីស្រាអែល បានប្រឈមមុខនឹងការថ្កោលទោសជាអន្តរជាតិចំពេលមានការបន្តវាយលុកយ៉ាងឃោរឃៅរបស់ខ្លួនលើតំបន់ហ្គាហ្សា ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយក្រុមហាម៉ាស់ ប៉ាឡេស្ទីន។
-កិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលដែលដឹកនាំដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ដើម្បីសម្រេចបានបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងកិច្ចព្រមព្រៀងដោះដូរអ្នកទោសរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបរាជ័យជុំវិញការបដិសេធរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងការបញ្ឈប់សង្រ្គាម។
អ៊ីស្រាអែល​ក៏​ប្រឈម​នឹង​សំណុំរឿង​ប្រល័យពូជសាសន៍​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ចំពោះ​សកម្មភាព​របស់ខ្លួន​នៅ​ហ្គាហ្សា៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version