ឯកឧត្តម ស សុខា ផ្ដល់ម៉ូតូ១គ្រឿង.ថវិកានិងអាហារូបករណ៍ដល់យុវសិស្ស វុទ្ធ ម៉ាលី!

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយរងខុទ្ទកាល័យ និងជាប្រធានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង។
បាននាំយកអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី រួមមានម៉ូតូ ចំនួន១គ្រឿង ថវិកា ចំនួន១លានរៀល និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ប្រគល់ជូនយុវសិស្ស វុទ្ធ ម៉ាលី រៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង ក្នុងស្រុកពារាំង ខេត្តព្រៃវែង ។
ដែលបានប្រឡងជាប់និទ្ទេស A និងមានជីវភាពខ្វះខាត ព្រមទាំងបានផ្តល់ជូនអាហារូបករណ៍សិក្សា នៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version