លោក លីវ វណ្ណថេង ត្រូវបានតែងតាំងជាអភិបាលស្រុកល្វាឯម ជំនួសលោក កន សុកកាយ!

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០១.១១.២០២៤.បានចេញអនុក្រឹត្យ ដោយសម្រេចតែងតាំងលោក លីវ វណ្ណថេង បច្ចុប្បន្នជាអភិបាលរងស្រុកកៀនស្វាយ ខេត្តកណ្តាល.ជាអភិបាលស្រុកល្វាឯម ខេត្តកណ្ដាល ជំនួសលោក កន សុកកាយ ដែលត្រូវបានដកបញ្ឈរជើង..!។

-ការតែងតាំងនេះ បន្ទាប់ពីលោក កន សុកកាយ អតីតអភិបាលស្រុកល្វាឯម ត្រូវបានថ្នាក់ដឹកនាំសម្រេចដកបញ្ឈរជើង!។
ក្រោយបែកធ្លាយថាលោក កន សុកកាយ យកលុយចំនួន៣០ម៉ឺនដុល្លារ ទៅសូកលោក លី សាម៉េត (ហៅគ្រូមា) ដើម្បីរត់ការយកតំណែងជាអភិបាលក្រុងអរិយក្សត្រ ខេត្តកណ្ដាល ប៉ុន្តែការរត់ការនោះ បានបរាជ័យ.រហូតមានការឃាត់ខ្លួនលោក លី សាម៉េត បញ្ជូនទៅកាន់តុលាការ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version