Update៖ ក្រុមស៉ើបអង្កេតសម្ងាត់អាមេរិក អះអាងថា រុស្ស៊ីបានព្យាយាមបំពុលព័ត៌មាន ក្នុងការបោះឆ្នោត!

ក្រុមស៉ើបអង្កេតសម្ងាត់របស់អាមេរិក សង្កេតឃើញថា រុស្ស៊ីកំពុងធ្វើការជុំវិញសុចរិកភាពនៃការបោះឆ្នោតនៅអាមេរិក ដែលមានបំណងបំផ្លាញទំនុកចិត្ត និងបង្កការបែកបាក់គ្នាក្នុងចំណោមជនជាតិអាមេរិក។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ។
ក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ FBI ការិយាល័យនាយក ស៉ើបការណ៍ជាតិនិងទីភ្នាក់ងារសន្តិសុខអ៉ីនធឺណិតបានលើកឡើងដូច្នេះថា «Intelligence Community ឬសហគមន៍ស៉ើបការណ៍ បានទាយទុកជាមុនហើយថា សកម្មភាពទាំងនេះ នឹងកាន់តែខ្លាំងក្លាឡើង នៅអំឡុងថ្ងៃបោះឆ្នោត និងក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ហើយការនិទានរឿងពីសំណាក់បរទេស នឹងផ្តោតក្នុងរដ្ឋ swing states»។
សេចក្តីថ្លែងការណ៍ខាងលើបន្ថែមថា ក្រុម influencer របស់រុស្ស៊ីក៏បានផលិតវីដេអូថ្មីៗ ដែលជាបទសម្ភាសន៍ក្លែងក្លាយ ជាមួយបុគ្គលដែលចោទថា មានការក្លែងបន្លំក្នុងការបោះឆ្នោត នៅរដ្ឋ Arizona។ ការណ៍នេះ ចង់សំដៅថាការបង្កើតសន្លឹកឆ្នោតក្លែងក្លាយពីក្រៅប្រទេសនិងការផ្លាស់ប្តូរសន្លឹកឆ្នោត ដើម្បីជួយឱ្យអនុប្រធានាធិបតី លោកស្រី Kamala Harris ទទួលបានជោគជ័យ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version