ជម្លោះក្នុងប្រទេសអ៊ុយក្រែន គឺជាសោកនាដកម្មមួយ ដែលស្រដៀងទៅនឹងសង្គ្រាមស៊ីវិល រវាងបងប្អូនឯង។ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយបែបនេះ នៅឯការរួមផ្សំ Direct Line Q&A និងសន្និសីទសារព័ត៌មានចុងឆ្នាំ ២០២៣។
លោកបាននិយាយថា អ្វីដែលកំពុងកើតឡើងនៅពេលនេះ ពោលគឺសង្គ្រាមនៅនៅអ៊ុយក្រែន គឺជាសោកនាដកម្មដ៏ធំមួយ ដែលជាប្រភេទនៃសង្គ្រាមស៊ីវិល រវាងបងប្អូនឯងពិតៗ។
លោក ពូទីន បានគូសបញ្ជាក់ថា មិនគួរភ្លេចពីរបៀបដែលជម្លោះនៅអ៊ុយក្រែនបានចាប់ផ្តើមនោះទេ។
លោកបានចាប់ផ្តើមដោយនិយាយថា សូមចំណាយពេលបីឬបួននាទីនៅទីនេះ ព្រោះវាបានចាប់ផ្តើមជាមួយនឹងរដ្ឋប្រហារនៅអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ។
លោកបន្តថា មុននោះ ពួកយើងបានប្រឹងប្រែងអស់ពីសមត្ថភាពអស់ជាច្រើនទស្សវត្សមកហើយ ដើម្បីបង្កើតទំនាក់ទំនងធម្មតាជាមួយអ៊ុយក្រែន ខ្ញុំចង់បញ្ជាក់អំពីរឿងនេះ។
សូម្បីតែបន្ទាប់ពីមានរដ្ឋប្រហារក៏ដោយ ក៏ អតីតប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovych មិនត្រូវបានអនុញ្ញាតឱ្យចូលកាន់តំណែងឡើយ។
លោកថា គេឈ្នះការបោះឆ្នោត ប៉ុន្តែគេបានប្រកាសជុំទីបី តើនេះជាការធ្វើរដ្ឋប្រហារអ្វី?។
លោកពូទីនបានសង្កត់ធ្ងន់ថារដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែន មិនបានផ្តល់ឱ្យមានការបោះឆ្នោតជុំទីបីណាមួយឡើយ ប៉ុន្តែនេះគឺជារដ្ឋប្រហារដ៏ស្លូតបូត។
អញ្ចឹងយើងមិនអីទេ យើងទទួលយកវាផងដែរ។
ដូច្នេះតើមានអ្វីកើតឡើង? គាត់ឈ្នះការបោះឆ្នោតបន្ទាប់។
តើគូប្រជែងរបស់យើងបានសម្រេចចិត្តធ្វើអ្វីបន្តទៀត? ដូច្នេះសង្គ្រាមនាពេលនេះ វាមិនខុសពីជម្លោះរវាងបងប្អូនឯងនោះទេ ៕