ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping គ្រោងនឹងជួបប្រជុំគ្នានៅតំបន់ San Francisco នៅថ្ងៃទី១៥ ខែវិច្ឆិកា ដើម្បីរក្សាស្ថិរភាពទំនាក់ទំនង បន្ទាប់ពីភាពតានតឹងនាពេលថ្មីៗនេះ រវាងប្រទេសមហាអំណាចទាំង២។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ បាននិយាយថា កិច្ចប្រជុំដែលមិនត្រូវបានបញ្ជាក់ជាមុន និងមិនត្រូវបានគេរំពឹងថា នឹងផ្តល់លទ្ធផលធំនោះ ។
គឺមានបំណងបញ្ជៀសជម្លោះរវាងចិន និងសហរដ្ឋអាមេរិក។
លោក Biden និងលោក Xi នឹងពិភាក្សាផងដែរអំពីវិបត្តិសកលលោក ដូចជាសង្រ្គាមរបស់ អ៊ីស្រាអែលជាមួយក្រុមហាម៉ាស ។
ការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន និងភាពតានតឹង នៅលើកោះតៃវ៉ាន់ជាដើម។
មេដឹកនាំទាំងពីរ មិនបានជួបគ្នាអស់រយៈពេលមួយឆ្នាំ ចាប់តាំងពីកិច្ចប្រជុំចុងក្រោយរបស់ពួកគេនៅកោះបាលី នៃប្រទេសឥណ្ឌូនេស៊ីក្នុង ខែវិច្ឆិកាឆ្នាំ ២០២២ ។
ហើយចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ចូលទៅក្នុងភាពតានតឹងកាន់តែខ្លាំងឡើង។
មន្ត្រីជាន់ខ្ពស់អាមេរិកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ (១០ វិច្ឆិកា) ថា «ប្រធានាធិបតីអាមេរិក លោក Biden ពិតជានឹងជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នៃសាធារណៈរដ្ឋប្រជាមានិតចិននៅក្នុងតំបន់ San Francisco Bay នៃរដ្ឋ California នៅថ្ងៃទី ១៥ ខែវិច្ឆិកានេះ»។។
មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដដែលនេះ បានគូសបញ្ជាក់បន្ថែមទៀតថា «គោលដៅរបស់ពួកគេ ។
គឺដើម្បីព្យាយាមចាត់វិធានការដែលជាក់ស្តែង ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងចិនមានស្ថេរភាព និងលុបបំបាត់នូវផ្នែកមួយចំនួននៃការយល់ច្រឡំ និងបើកបណ្តាញទំនាក់ទំនងថ្មី»៕