បុរសម្នាក់ជិៈម៉ូតូលឿនពេលមេឃកំពុងភ្លៀង ដួលបោកក្បាលស្លាប់មួយរំពេច!

(ភ្នំពេញ)៖ បុរសម្នាក់ជិៈម៉ូតូឡើងស្ពានអាកាស យ៉ាងលឿនពេលមេឃកំពុងភ្លៀង ស្រាប់តែដួលបណ្តាល ឱ្យបោកក្បាលស្លាប់មួយរំពេច។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅលើស្ពានអាកាស៧មករា តាមផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីរំលងអធ្រាត្រចូលថ្ងៃទី១១ ខែវិច្ឆិកា។

សមត្ថកិច្ចប្រចាំគោលដៅ បានឱ្យដឹងថា សពជនរងគ្រោះឈ្មោះ ហួត អាយុ១៩ឆ្នាំជាសិស្ស ស្នាក់នៅម្ដុំផ្សារពោធិ៍ចិនតុង ជិះម៉ូតូម៉ាកនិចផ្លាកលេខភ្នំពេញ1JK-0955។
មុនកើតហេតុជនរងគ្រោះ ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ពេលកំពុងភ្លៀងក្នុងល្បឿនលឿនឡើងស្ពានអាកាស៧មករា ពីកើតទៅលិច។

លុះមកដល់កន្លែងកើតហេតុ ក៏ដួលខ្លួនឯង បណ្ដាលឱ្យបោកក្បាល ជាមួយបង្កាន់ដៃស្ពានស្លាប់ភ្លាមៗ។បន្ទាប់មកសមត្ថកិច្ចជំនាញបានចុះមកពិនិត្យវាស់វែង ហើយក៏ប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version