រថយន្តដឹកដើមដំឡូង បែកកង់ក្រឡាប់ នៅក្រុងសែនមនោរម្យ បណ្តាលអោយស្លាប់២នាក់!

(មណ្ឌលគិរី)៖ គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង រថយន្តដឹកដើមដំឡូងមី បែកកង់ ក្រឡាប់ស្លាប់២នាក់ទាំងព្រឹក..!។
ហេតការណ៍នេះ បានកើតឡើង នៅផ្លូវជាតិ៦៧ ចន្លោះគីឡូម៉ែត្រលេខ១៣៧និង១៣៨ ស្ថិតភូមិពូលូ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី កាលពីវេលាម៉ោង០៨:២០នាទី ថ្ងៃទី១៧ខែធ្នូឆ្នាំ២០២៣។

នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ចំណុះប្រាំតោន ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ 3F.0095 មានផ្ទុកដើមដំឡូងមីពេញ។
ដោយបើកក្នុងទិសដៅ ពីត្បូងទៅជើងចេញពីខេត្តស្វាយរៀង ឆ្ពោះទៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លុះមកដល់កន្លែងកើតហេតុ រថយន្តបើកចុះចំណោត ហើយបានបែកកង់ក្រោយទាញចង្កូត បណ្តាលអោយក្រឡាប់លើទ្រូងផ្លូវ នៅក្នុងរថយន្តមានមនុស្សចំនួន០៥នាក់ ប្រុស ស្លាប់០២នាក់ និងស្រាល០៣នាក់។

សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថាៈ អ្នកបើករថយន្តឈ្មោះ នន់ ឈៀន ភេទប្រុសអាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ រស់នៅភូមិមុនីប្រឹក្សា ឃុំត្រល់ ស្រុករមាហែក ខេត្តស្វាយរៀង រងរបួសស្រាល ។
២/អ្នករួមដំណើរឈ្មោះ យ៉េន ខេន ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិករ រស់នៅភូមិជាមួយគ្នាខាងលើ (ស្លាប់)កន្លែងកើតហេតុ។
៣/អ្នករួមដំណើរឈ្មោះ ញ៉ ហាក់ ភេទប្រុសអាយុ២៦ឆ្នាំជនជាតិខ្មែ មុខរបរកសិករ រស់នៅភូមិរមាហែក ឃុំអំពិល ស្រុករមែហែខេត្តស្វាយរៀង (ស្លាប់)កន្លែងកើតហេតុ។
៤/អ្នករួមដំណើរឈ្មោះសែម រដ្ឋា ភេទប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរកសិក (រងរបួសស្រាល)រស់នៅភូមិមន្នីប្រឹក្សា ឃុំត្រស់ ស្រុករមែហែក ខេត្តស្វាយរៀង។
៥/អ្នករួមដំណើរឈ្មោះ តុង ពេជ្រ អាយុ៣៦ឆ្នាំជនជាតិខ្មែររស់ ភូមិពូរបែត ឃុំត្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី រងរបួសស្រាល។

ចំណែកសពទាំងពីរត្រូវបានកម្លាំងជំនាញយើងប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version