រថយន្តក្រុងដឹកអ្នកដំណើរ បុកជាមួយម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ នៅខណ្ឌដង្កោ!

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រុងដឹកអ្នកដំណើរ បុកជាមួយម៉ូតូបណ្តាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ។ហេតុការណ៍នេះ បានកើតឡើង នៅមុខវត្តកំពែង សង្កាត់ព្រៃស ខណ្ឌដង្កោកាលពីយប់ថ្ងៃទី១៧ ខែធ្នូ។

សាក្សីបានឱ្យដឹងថា បុរសបាត់បង់ជីវិតឈ្មោះ ព្រឹម ដា អាយុ២៣ឆ្នាំជាកម្មករោងចក្រ ទីកំណើតស្រុកព្រះស្តេច ខេត្តព្រៃវែង។
នៅមុនកើតហេតុ ម៉ូតូម៉ាកហុងដាប៊ីត ផ្លាកលេខភ្នំពេញ 1JZ-4225 បើកតាមផ្លូវបេតុង ពីកើតទៅលិចក្នុងល្បឿនលឿន។
លុះមកដល់មុខខ្លោងទ្វារវត្តកំពែង ស្រាប់តែរថយន្តក្រុងដឹកអ្នកដំណើរ ផ្លាកលេខរដ្ឋ 37 3-0205 ក៏បុកជាមួយម៉ូតូពេញទំហឹង បណ្ដាលឱ្យខាងម៉ូតូស្លាប់ភ្លាម។

បន្ទាប់ពីកើតហេតុរថយន្តក្រុងមិនបានឈប់ទេ ដោយបន្ថែមល្បឿនបើកទៅមុខ តែត្រូវអ្នកដំណើរស្ទាក់ឃាត់។ក្រោយមកកម្លាំងនគរបាលចរាចរណ៍រាជធានីភ្នំពេញ បានចុះមកយករថយន្តនិងម៉ូតូ ទៅទុកដើម្បីដោះស្រាយពេលក្រោយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version