ឆេះរោងចក្រផលិតអំពូលភ្លើង១កន្លែង នៅខណ្ឌពោធិ៍សែនជ័យ បណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិជាច្រើន!

(ភ្នំពេញ)៖ អគ្គិភ័យបានឆាបឆេះ រោងចក្រផលិតអំពូលភ្លើង យ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យសម្ភារៈខូចខាតយ៉ាងច្រើនសន្ធឹកសន្ធាប់។
គ្រោះអគ្គិភ័យនេះ បានកើតឡើង នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា រោងចក្រផលិតខ្សែភ្លើងដែលឆេះនោះ ប្រភេទសំណង់ប្រក់សង្ក័សី ទំហំបណ្តោយ៣០ម៉ែត្រទទឹង២០ម៉ែត្រ យីហោ“ជ័រធីប្រាយធីង” ម្ចាស់ជាជនជាតិចិន។មុនកើតហេតុរោងចក្រខាងលើត្រូវបានកម្មករ សម្រាកមិនមានធ្វើការងារទេ។
លុះដល់វេលាកើតហេតុស្រាប់តែ ឃើញមានភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅនៅផ្នែកខាងក្រោយនៃរោងចក្រ។

ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញបង្ការនិងពន្លត់អគ្គិភ័យ ។
ចុះមកជួយអន្តរាគមន៍ ដោយចេញរថយន្តពន្លត់អគ្គិភ័យចំនួន១៩គ្រឿងជួយបាញ់ទឹកពន្លត់។ភ្លើងមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋទេ។

មូលហេតុនៃការឆាបឆេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ចំណែកទំហំនៃការខូចខាតមន្ត្រីមូលដ្ឋានកំពុងបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version