ជប៉ុន ចេញមុខតវ៉ា​ចំពោះការ បាញ់​បង្ហោះ​មី​ស៊ី​ល ICBM របស់​កូរ៉េខាងជើង!

ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បាននិយាយថា ប្រទេសជប៉ុនបានធ្វើការតវ៉ាការទូត ជាផ្លូវការទៅកាន់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះកាំជ្រួច ដោយទីក្រុងព្យុងយ៉ាង។

មន្ត្រីជាន់ខ្ពស់​ជប៉ុន​រូ​ប​នេះ បាន​លើកឡើងថា យើង​បានធ្វើ​ការតវ៉ា​យ៉ាង​ម៉ឺងម៉ាត់​តាមរយៈ​បណ្តាញ​ការទូត ក្នុង​ទីក្រុង​ប៉េកាំង​។​

យោងតាម​ក្រសួងការពារជាតិ​ជប៉ុន បាន​រាយការណ៍​ថា អ្វីដែល​មើលទៅ​ដូចជា​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប ដែល​កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ នៅ​ថ្ងៃ​ចន្ទ​នេះ ហោះ​ក្នុង​ចម្ងាយ ១,០០០គីឡូម៉ែត្រ ក្នុង​រយៈពេល ៧៣ នាទី ។
ឡើងដល់​កម្ពស់​អតិបរមា ៦,០០០ គីឡូម៉ែត្រ និង​អាចមាន​ចម្ងាយ​លើសពី ១៥,០០០ គីឡូម៉ែត្រ ហើយ​ទឹកដី​អាមេរិក​ទាំងមូល​ស្ថិតក្នុង​គន្លង​នោះ។​

មី​ស៊ី​ល​បាន​ធ្លាក់​ចំងាយ៤៥០គីឡូម៉ែត្រ ភាគ​ខាងលិច​កោះ Okushiri នៅ​ខាងក្រៅ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​របស់​ជប៉ុន ដែលមាន​ចម្ងាយ ២០គីឡូម៉ែត្រ​ពី​កោះ Hokkaido ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version