រយៈពេល១សប្ដាហ៍នេះ ឃាត់ខ្លួន៧៩នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌទូទាំងប្រទេស!

(ភ្នំពេញ)៖ ជនសង្ស័យចំនួន៧៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ ៥៧ករណី រយៈពេលមួយសប្តាហ៍គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។
នេះបើយោងតាមការឲ្យដឹងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បណ្ឌិតទូច សុឃៈ (សុខៈ)។

​អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានបន្ថែមទៀតថា ក្នុងចំណោមបទល្មើសព្រហ្មទណ្ឌទាំង៥៧ករណី ។
មានករណីលួចចំនួន ២៨ករណី អំពើហិង្សា១៩ករណី លួច(ឆក់)មាន ៤ករណី ឆបោក២ករណី និងក្រៅពីនេះ ករណីលួចមានស្ថានទម្ងន់ទោស(ប្លន់) ឃាតកម្ម មនុស្សឃាតដោយអចេតនា រំលោភសេពសន្ថវៈ ​មានតែមួយករណី​ប៉ុណ្ណោះ ​ដែលបានកើតឡើងនៅទូទាំង​ប្រទេស។

​ក្រសួងមហាផ្ទៃ បានចាត់វិធានការយ៉ាង​យកចិត្តទុកដាក់បំផុត ពិសេសស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ដែល​បានដាក់ទិសដៅអាទិភាពយ៉ាងម៉ឺងម៉ាត់និងប្រកបដោយទទួលខុសត្រូវដើម្បីធានាបាននូវសន្តិសុខនិងសណ្ដាប់ធ្នាប់ តាមទស្សនៈ អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ។

លទ្ធផលរយៈពេលមួយសប្តាហ៍នេះគឺជាការខិតខំប្រឹងប្រែងយ៉ាងក្លៀវខ្លានិងប្រកបដោយការទទួលខុសត្រូវស្របតាមនីតិវិធីដែលបានកំណត់ដោយច្បាប់របស់ អគ្គស្នងការនគរបាលជាតិ ។
បណ្ដាស្នងការដ្ឋាននគរបាលរាជធានីខេត្តនិងអធិការដ្ឋានក៏ដូចជាប៉ុស្តិ៍នគរបាលទូទាំងប្រទេស។

អ្នករាំពាក្យដដែលនេះក៏បានបន្តទៀតថា សមត្ថកិច្ចនៅតាមបណ្ដារាជធានីគ្រប់ខេត្តក្រុងទាំងអស់ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ។
ដើម្បីបង្ការ និងបង្ក្រសបបទល្មើសទាំងឡាយ ជាពិសេសនៅក្នុងបទល្មើសដែលពាក់ព័ន្ធទិដៅអាទិភាពទាំង៦ ដែល​ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានដាក់ចេញ និងតែងក្រើនរម្លឹកជារឿយៗដល់​ស្ថាប័នពាក់ព័ន្ធក្រោមឱវាទ​ក្រសួងមហាផ្ទៃ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version