រថយន្តបុកគ្នា បណ្ដាលឱ្យមន្រ្តីនៃមន្ទីរសាធារណការ ខេត្តព្រះវិហារ ម្នាក់ស្លាប់!

(ព្រះវិហារ)៖ រថយន្ត២គ្រឿងបុកគ្នា ធ្វើឱ្យមន្រ្តីមន្ទីរសាធារណការ ខេត្តព្រះវិហារម្នាក់កៀបក្នុងរថយន្តស្លាប់ ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ កាលពីយប់ថ្ងៃទី១៨ ខែធ្នូ។

មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ សំ វិចិត្រាអាយុ៣៦ឆ្នាំជាប្រធានការិយាល័យ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ។
នៅមុនកើតហេតុ ជនរងគ្រោះបានបើករថយន្តចូលក្រុងព្រះវិហារ តែម្នាក់ឯង។

ពេលនោះក៏មានរថយន្តដឹកចេក បើកពីខាងខេត្តព្រះវិហារ ឆ្ពោះទៅខេត្តកំពង់ធំ តៃកុងឈ្មោះ ចេងសុខជា អាយុ៣៧ ឆ្នាំនៅភូមិអូរតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
មកដល់កន្លែងខាងលើរថយន្តទាំង២បានបុកគ្នាពេញទំហឹង។

គ្រោះថ្នាក់នេះធ្វើឱ្យមន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារកៀបក្នុងរថយន្តស្លាប់ និងតៃកុងរថយន្តដឹកចេញរងរបួសធ្ងន់។
ក្នុងហេតុការណ៍នេះរថយន្ត ទាំង២គ្រឿងបានខូចខាតធ្ងន់ធ្ងរ ត្រូវសមត្ថកិច្ចយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុករវៀងដើម្បីបន្តនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version