ទាហានម្នាក់មុនចងក.សម្លាប់ខ្លួន ខលប្រាប់ប្អូនស្រីឱ្យជួយមើល កូនជំនួសគាត់ផង!

(ភ្នំពេញ)៖ មន្ត្រីយោធាម្នាក់បានទូរស័ព្ទ ប្រាប់ប្អូនស្រីឱ្យជួយមើលកូនគាត់ផង ហើយក៏បាត់សំឡេងសូន្យឈឹង ក្រោយមកឃើញចងកស្លាប់ក្នុងផ្ទះ។
ហេតុការណ៍នេះបានកើតឡើង នៅផ្ទះម្តុំផ្លូវលំ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ កាលពីថ្ងៃទី១០ ខែវិច្ឆិកា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសធ្វើអត្តឃាតជាមន្ត្រីយោធា បានចងកសម្លាប់ខ្លួន ចោលកូនឱ្យនៅកំព្រា។អត្តឃាតជនឈ្មោះ ស៊ូ សៀន អាយុ៣៨ឆ្នាំស្នាក់នៅភូមិ សង្កាត់ខាងលើ។
មុនកើតហេតុឈ្មោះស៊ូ សៀន បានជិៈម៉ូតូ YAMAHA. SZ ផ្លាកលេខភ្នំពេញ 1IU-2929 ចេញពីផ្ទះមួយទៀតនៅម្តុំផ្សារដីហុយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដើម្បីមកផ្ទះកើតហេតុ។
ម៉ូតូបានទុកនៅខាងមុខផ្ទះ រួចឈ្មោះស៊ូ សៀន បានដើរចូលទៅក្នុងដោយបិទទ្វារតែមិនបានចាក់សោទេ។

បន្ទាប់មកឈ្មោះស៊ូ សៀន ក៏បានទូរសព្ទទៅប្អូនស្រីឈ្មោះ ស៊ូ សុវណ្ណារី ឱ្យជួយមើលកូនរបស់គាត់ផងហើយក៏បាត់សំឡេងឈឹង។
រីឯនាងក៏បានទូរស័ព្ទនិងឆាតទៅបងប្រុសជាច្រើនដង តែបងប្រុសមិនបានលើកទូរស័ព្ទ និងឆ្លើយតបវិញសោះ។
បន្ទាប់មកប្អូនស្រីបានមកដល់ផ្ទះបង នាងក៏បើកទ្វារចូលទៅមើលក្នុងផ្ទះ ឃើញបងប្រុសឈ្មោះ ស៊ូ សៀនបានចងកនឹងខ្សែលីឡុងស្លាប់បាត់ទៅហើយ។

តាមការពិនិត្យនិងវិភាគពីមន្ត្រីជំនាញបានបញ្ជាក់ថា កន្លងមកសពធ្លាប់មានជំងឺសរសៃប្រសាទ តែទោះយ៉ាងណាសមត្ថកិច្ចបានបន្តស៊ើបអង្កេតក្នុងករណីនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version