ឃុំខ្លួនអ្នកកាសែតម្នាក់ តាមអំណាចសាលដីកាស្ថាពរ ពីបទ កាន់រានព្រៃឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ!

(ស្ទឹងត្រែង)៖ ដោយអនុវត្តតាមសាលក្រមព្រហ្មទណ្ឌ របស់សាលាដំបូងខេត្តស្ទឹងត្រែង និងសាលដីកាស្ថាពរពីសាលាឧទ្ធរណ៍ត្បូងឃ្មុំ។
កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បានចាប់ខ្លួនអ្នកកាសែត OnlineDNសន្តិភាព រួចបញ្ជូនទៅដាក់ពន្ធនាគារ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

ជនជាប់ចោទឈ្មោះ គឹម ដែន អាយុ២៨ឆ្នាំ ជាចាងហ្វាងការផ្សាយកាសែត OnlineDNសន្តិភាព នៅភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ជននេះបានជាប់ចោទពីបទ«កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ»។
ដែលបានប្រព្រឹត្ត នៅម្តុំវាលប៉ារំា ភូមិណាអួង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៩ ខែមេសាឆ្នាំ២០១៥កន្ងទៅ។
បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៩៧ កថាខណ្ឌ១ ចំណុច៦ នៃច្បាប់ស្តីពីព្រៃឈើ ។

ក្នុងនោះតុលាការបានសម្រចផ្ដន្ទាទោសជនជាប់ចោទឈ្មោះ គឹម ដែន ឱ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ គិតចាប់ពីសាលក្រមចូលស្ថាពរ។
មិនតែប៉ុណ្ណោះ តុលាការក៏បានសម្រេច រឹបអូសទ្រព្យសម្បត្តិ ជនជាប់ចោទឈ្មោះ គឹម ដែន នូវដីមួយកន្លែងទំហំ ៣.២២៩ម៉ែត្រក្រឡា និងរោងមួយទំហំ ៣គុណ ៣ម៉ែត្រនៅវាលប៉ារាំ ក្នុងភូមិណាអួងឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទុកជាសម្បត្តិរដ្ឋទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version