Update៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាឱ្យស្រាវជ្រាវករណីរថយន្ត​ Jeep បុកមនុស្សស្លាប់!

(ភ្នំពេញ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត​ Jeep overland ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2CB-9963 បុកជនរងគ្រោះជិៈម៉ូតូ​ស្លាប់ នៅ​ខណ្ឌ​ទួលគោក​ ​កាល​ពី​យប់​ថ្ងៃ​ទី​១៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ ជនបង្កនៅមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ..!។

លោក ជិន​ ម៉ាលីន​ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា “ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់។​”

សូមជម្រាបថា រថយន្ត​ Jeep overland ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2CB-9963 បេីកបុក​ជនរងគ្រោះ​ ។
ជិៈម៉ូតូ​បណ្ដាលឱ្យស្លាប់​នៅ​ ខណ្ឌ​ទួលគោក​ ​កាល​ពី​យប់​ថ្ងៃ​ទី​ ១៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០២៣​ ។
ម្ចាស់​រថយន្ត​ឈ្មោះ​ សុខ​ លីណា​ ជា​ប្រពន្ធ​លោក​មេធាវី​ ព្រហ្ម​ វិចិត្រ​សុភា​ មាន​ទីលំនៅ​ផ្ទះ​លេខ​ ៥២ដេ​ ផ្លូវលេខ​ ៦៣​ ភូមិ​ ១៣​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។

ចំពោះ​អ្នក​បេីកបររថយន្ត​បុកគេស្លាប់នេះ​ ត្រូវបាន​គេ​សង្ស័យថា​ជា​កូនប្រុស​ លោកស្រី​ សុខ​ លីណា​ ព្រោះតាម​ ឯកសារ​ដែល​សមត្ថកិច្ច រកឃើញ​ក្នុង​រថយន្ដ​មានឈ្មោះ​ ព្រហ្ម​ វិចិត្រ​សុសក្ដា​ ធ្វេីការនៅ​ អគ្គ​នាយកដ្ឋាន​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version