រដូវ​ធ្វើ ប្រហុក.ផ្អក.ត្រីឆ្អើរ.បានមកដល់ហើយ សូម​បងប្អូនរួសរាន់ឡើង!

(ភ្នំពេញ)៖ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ។
ដែលមាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ឬ​ទឹកត្រី សូម​រួសរាន់​អញ្ជើញ​មក​ទិញ​ត្រី ក្នុង​រដូវ​នេសាទ ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​២៥ ខែធ្នូ ឆ្នាំ​២០២៣ ខាង​មុខ​នេះ ។

តាម​រយៈ​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ជលផល នា​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៣ បានឱ្យ​ដឹង​ថា ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០២៣-២០២៤ តាម​ការ​សង្កេត ត្រី​ចាប់ផ្ដើម​បន្លាស់​ទី​ចេញពី​បឹង​ទន្លេសាប បឹង ស្ទឹង និង​ព្រែក​នានា ចូល​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់ ដែល​អំណោយផល ។
ដល់​ការ​ធ្វើ​នេសាទ​បាន​ត្រី​ច្រើន ជា​ពិសេស​គន្លង​ដោយ​ត្រី​តាម​ដង​ទន្លេសាប នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ចាប់ពី​១៩ ដល់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២៣ ក្នុង​ករណី​មេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​មិន​ទទួល​រង​ឥទ្ធិពល​ព្យុះ​ភ្លៀង ។

ទន្ទឹម​នេះ រដ្ឋបាល​ជលផល សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ មេត្តា​ជួយ​សម្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ ស្នាក់​នៅ និង​ដឹក​ជញ្ជូន​ផល ផលិតផល​ត្រី​ដោយ​រលូន តាម​ការ​គួរ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version