Update៖ សរុបទៅអ៊ីស្រាអែល ប្រើគ្រាប់បែក៥៣.០០០តោន ដើម្បីវាយប្រហារលើតំបន់ហ្គាហ្សា!

តាម​សេចក្តីរាយការណ៍​បង្ហាញ​ថា ការទម្លាក់​គ្រាប់បែក របស់អ៊ីស្រាអែល បាន​បំផ្លាញ​អគារ​រដ្ឋាភិបាល ចំនួន១២៦កន្លែងនិង​វិហារ​អ៊ីស្លាម​ចំនួន១១២កន្លែង បណ្ដាលឱ្យខូចខាតទាំងស្រុង ។
ខណៈដែល​វិហារ​អ៊ីស្លាម ចំនួន២០០ ផ្សេងទៀត ត្រូវបាន​បំផ្លាញ​ដោយ​ផ្នែក​។

លើសពីនេះ ព្រះវិហារ​ចំនួន​បី​បាន​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ ខណ​សាលារៀន និង​សកល​វិទ្យាល័យ​ចំនួន ៩០ត្រូវបាន​ផ្អាក​ការប្រើប្រាស់​ទាំងស្រុង ហើយ​សាលារៀន និង​សាកលវិទ្យាល័យ​ចំនួន ២៨២ បាន​រង​ការខូចខាត​ដោយ​ផ្នែក​។​

តាម​របាយការណ៍​ដដែល​បញ្ជាក់ថា អ៊ីស្រាអែល បាន​ប្រើប្រាស់​គ្រាប់បែក​ចំនួន ៥៣,០០០តោន​។
ក្នុងការ​វាយប្រហារ​រប​ស់​ខ្លួន​លើ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប ដែល​ត្រូវបាន​ឡោមព័ទ្ធ​ក្នុង​រយៈពេល​ប្រហែល​ជាង ២​ខែ​កន្លងមក ដោយបាន​បំផ្លាញ​ផ្ទះ​ចំនួន ៥២,៥០០ ខ្នង​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​លាយលក្ខណ៍អក្សរ​ពី​ការិយាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល​ក្នុង​តំបន់​ហ្គា​ហ្សា ។
គឺ​ព័ត៌មាន​ត្រូវបាន​ផ្តល់​អំពី​ការបំផ្លិចបំផ្លាញ​ដែល​បណ្តាលមកពី​ការវាយប្រហារ​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្គា​ហ្សា​ចាប់តាំងពី​ថ្ងៃទី០៧ ខែតុលា មក​។​

សេចក្តីថ្លែងការណ៍​បាន​កត់សម្គាល់ថា អំពើ​ប្រល័យពូជសាសន៍​ដ៏​ទូលំទូលាយ​ប្រឆាំងនឹង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​ត្រូវបាន​អនុវត្ត ។
ដោយ​កងកម្លាំង​អ៊ីស្រាអែល និង​សហរដ្ឋអាមេរិក​ដែល​បាន​ទម្លាក់​គ្រាប់បែក​គ្រប់​ម៉ែត្រការ៉េ​ទាំងអស់​នៃ​ទឹកដី​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប​។

សេចក្តីថ្លែងការណ៍​ក៏បាន​លើកឡើង​ផងដែរ​ថា ផ្ទះ​សរុប​ចំនួន៣០៦,៥០០ ខ្នង​នៅ​តំបន់​ហ្គា​ហ្សា​ស្ទ្រី​ប បាន​រង​ការខូចខាត​ដោយ​ផ្នែក​ដោយសារតែ​ការវាយប្រហារ​របស់​អ៊ីស្រាអែល​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version